Connect with us

ព័ត៌មានជាតិ

ការផលិតអំបិលនឹងទទួលបានក្នុងរង្វង់ពី ៨ ទៅ ១០ ម៉ឺនតោនក្នុងឆ្នាំនេះ

បានផុស

នៅ

សមាគម​ផលិត​អំបិល​កម្ពុជា​បានធ្វើការព្យាករណ៍ថា នៅឆ្នាំ​២០២៥ នេះ ​ផលិត​កម្ម​អំបិល អាច​នឹង​ទទួល​បាន​ក្នុង​រង្វង់​ចន្លោះ​ពី ៨ ម៉ឺន​ ទៅ ១០ ម៉ឺន​តោន សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ណារិន ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា បាន​ឱ្យ ​«​កម្ពុជា​ថ្មី​»​ ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា ផលិត​កម្ម​អំបិល​បាន​ចាប់​ផ្តើម​ផលិត​ចាប់​តាំង​ពី​រង្វង់​ខែតុលា​ ឆ្នាំ​២០២៤ មក ដែល​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​អាច​ប្រមូល​ផល​បាន​ខ្លះ​ៗ ក្នុង​រង្វង់ ៣០ ហើយ​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​។

ជុំ​វិញ​ផលិតកម្ម​អំបិល​នេះ លោក ប៊ុន ណារិន បាន​មាន​ប្រសាសន៍​ថា៖«ការ​ផលិត​អំបិល​ឆ្នាំ​នេះ ប្រសិន​បើ​អាកាស​ធាតុ​អំណោយ​ផល​ល្អ​ មិន​បង្ក​ការ​រំខាន​ផ្សេង​ៗ​ យើង​រំពឹង​ថា​នឹង​អាច​ផលិត​បាន​ចន្លោះ ៨ ម៉ឺន​តោន ទៅ ១០ ម៉ឺន​តោន​ ព្រោះកាលពីពេលកន្លងមក តាម​ការ​កត់សម្គាល់ យើងឃើញថាមេឃ​អាច​នឹងធ្លាក់​ភ្លៀង​នៅ​ចុង​ដៃ​​បន្តិច ដូច្នេះ​ហើយ​ទើប​បច្ចុប្បន្ន​នេះ ខាង​សមាគមសម្រេច​ប្រមូល​ផល​អំបិល ព្រោះ​មេឃ​នៅ​មិន​ទាន់​ធ្លាក់​ភ្លៀង​»។

ពាក់ព័ន្ធ​ទៅ​និង​ទីផ្សារ​នាំ​ចេញ​អំបិល​ កាល​ពី​ឆ្នាំ២០២៤ ប្រធាន​សមាគម​រូប​នេះ​បាន​ឱ្យ​ដឹងថា អំបិល​កាលពី​ឆ្នាំ​មុន គឺ​នៅ​សេស​សល់​ច្រើន​ប្រមាណ ៤០ ទៅ ៥០% ដែល​​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​​ដែល​ធ្វើ​ឱ្យ​ផលិតករ​ប្រឈម​ទៅ​និង​ទីផ្សារ​​ជា​ខ្លាំង​។

ជាក់ស្តែង​ចុង​ឆ្នាំ​នេះ អំបិល​បាន​ប្រឈម​ទីផ្សារ​យ៉ាង​គំហុក ដោយ​អំបិល​ធ្លាក់​ថ្លៃ មក​នៅ​ត្រឹម​តម្លៃ​ប្រមាណ ៥ ពាន់ ៥ រយ​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​បាវ​ទំងន់ ៥០ គីឡូ​ក្រាម ដែល​តម្លៃ​នេះ​គឺ​សឹង​តែ​ខាត​ដើម​ផង ព្រោះ​អំបិល​ធ្វើ​តាម​បែប​លក្ខណៈ​ប្រពៃណី​ និង​តាម​ធម្មជាតិសុទ្ធសាធ។

ជា​មួយ​គ្នា​នេះ សម្រាប់​តម្លៃ​ដែល​ប្រមូល​ផល​លក់​ចេញ​នា​ពេល​នេះ តម្លៃ​នៅ​តែ​ធ្លាក់​ចុះ ហើយ​ក៏​មិន​ទាន់​មាន​ការ​ងើប​ឡើង​វិញ​នៅ​ឡើយ ដែល​កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ផលិត​ករ​មួយ​ចំនួន​ផ្អាក​ការ​ផលិត​អំបិល​លើ​ស្រែ​របស់​ខ្លួន​មួយ​ចំនួន ព្រោះ​តម្លៃ​ខាត​ពេក​។

​លោក​ក៏​បាន​បញ្ជាក់​បន្ថែម​​ថា៖«យើង​ឃើញ​ថា តាំង​ពី​ឆ្នាំ​មុន​ មក​ដល់​ពេល​នេះ​តម្រូវ​ការ​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក​គឺ​មាន​សភាព​ស្ងប់ស្ងាត់​នៅ​ឡើយ​មិន​ទាន់​មាន​ការ​បញ្ជា​ទិញ​ណា​មួយ​ទេ ដែល​កត្តា​ទាំង​អស់​នេះ គឺ​អាច​មក​ពី​បញ្ហា​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ រុស្ស៊ី- អ៊ុយក្រែន គឺ​នៅ​តែ​បន្ត​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​នេះ​ផង​ដែរ»​។

​សូម​ជម្រាប​ថា នៅក្នុងឆ្នាំ ២០២៤ ទិន្នផលអំបិល​សម្រេចបានជាង ១៣ ម៉ឺនតោន មានការកើនឡើងជាងឆ្នាំ២០២៣ ដែលមានចំនួនតែជាង​ ៨ ម៉ឺនតោន (៨​១​​ ១​៥​៤​) កើន​ឡើង​ជិត ​១​៤​៩​ ​ភាគរយ​​ធៀប​នឹង​ចំនួន​ ​៣​២​.​៩​០​០​ ​តោន ​កាល​ពី​ឆ្នាំ​២​០​២​២​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម