Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង ៣,៦៣ ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ ២០២៤

បានផុស

នៅ

កម្ពុជារកចំណូលបានជាង ៣,៦៣ ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិនៅក្នុងឆ្នាំ ២០២៤ ខណៈអ្នកជំនាញក្នុងវិស័យ​ទេសចរណ៍​បាន​អះអាងថា វិស័យទេសចរណ៍នៅកម្ពុជាមិនទាន់​មាន​ភាពល្អប្រសើរនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ ២០២៤ បង្ហាញថា ចំណូលទេសចរណ៍​អន្តរ​ជាតិ​​សរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) ប្រាប់​កម្ពុជា​​ថ្មីថា ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជា​មិន​ទាន់មានភាពល្អប្រសើរនៅឡើយ ខណៈ​​​តួ​​​លេខ​​​​​ដែល​​កើន​ឡើង​ភាគ​ច្រើន​ គឺការឆ្លងកាត់ព្រំដែននៅប្រទេសថៃ និងវៀតណាម ដែលទេសចរ​ចូល​មក​លេង​រយៈ​ពេលខ្លី​ហើយ​ត្រឡប់​ទៅវិញ។

លោកបានផ្ដល់យោ​បល់ឱ្យ​រដ្ឋាភិបាល និងវិស័យ​ឯកជន​​ត្រូវខិតខំ​ប្រឹង​ប្រែង​​បន្ថែម​​ទៀត ខណៈ​ពិភព​លោក​​កាន់​​តែ​រួម​តូចនៅក្នុងទីផ្សារ ដែលមានការ​ប្រ​កួត​​​​ប្រជែង។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា នៅមុន​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ កម្ពុ​ជា​ទទួលភ្ញៀវទេសចរសរុបចំនួន ៦,៦ លាន​នាក់​ ក្រោយពីចប់កូវីដ១៩ ប្រទេសទាំង​អស់​នៅលើពិភពលោករួមទាំងកម្ពុជា បានរៀបចំផែនការ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ប៉ុន្តែ​ការ​ទាក់​ទាញភ្ញៀវទេសចរគឺត្រូវ​ការពេល​វេលា ខណៈ​វិបត្តិកូវីដ១៩ នៅកម្ពុជា​ឆាប់ចប់មុនគេ តាម​រយៈ​ការដាក់ចេញយុទ្ធសាស្ត្រត្រឹម​ត្រូវរបស់​សម្ដេច​តេជោ ហ៊ុន សែន អតីតនា​យករដ្ឋមន្ត្រី​កម្ពុជា។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៤ កម្ពុជា​បានស្វាគមន៍ភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម