សេដ្ឋកិច្ច
តម្រូវការប្រាក់កម្ចីអាជីវកម្មខ្នាតតូច ធ្លាក់ចុះនៅក្នុងត្រីមាសទី ៤
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានចេញផ្សាយនៅក្នុងរបាយការណ៍ថា សន្ទស្សន៍ឥណទានសម្រាប់ជីវកម្មខ្នាតតូចបានធ្លាក់ចុះនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ឥណទានសរុបជាង ១៣,៧៣ លានដុល្លារ។

យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ បង្ហាញថា ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលសម្រាប់អាជីវកម្មខ្នាតតូច ដែលមានកម្ចីទុនបង្វិល កសិកម្ម សំណង់ មានការធ្លាក់ចុះ ១៣,២ ភាគរយ នៃចំនួនពាក្យស្នើសុំ។ ដំណើរការឥណទានលក្ខណៈអាជីវកម្ម គិតត្រឹមត្រីមាសទី៤ ឆ្នាំ ២០២៤ បានធ្លាក់ចុះ ១,១%។
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានបញ្ជាក់ថា គុណភាពឥណទានលក្ខណៈអាជីវកម្ម ដែល វាស់ ដោយអនុបាតនៃឥណទានសំណងយឺតលើសពី ៣០ ថ្ងៃ (30+DPD) បានកើនឡើង ៨,៣ ភាគរយដែលបង្ហាញថាលទ្ធភាពនៃការប្រើប្រាស់ឥណទាន និងហានិភ័យនៃការខកខានបង់ប្រាក់ កម្ចីមានការកើនឡើង។
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ឥណទានមិនដំណើរការចាប់ផ្ដើមកើនឡើងនៅឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែនៅដំណាច់ឆ្នាំ ២០២៤ ឥណទានមិនដំណើរការធ្លាក់ចុះបន្តិច ហើយទំនងវិស័យនេះ នឹងមានភាពល្អប្រសើរចាប់ពីឆ្នាំ ២០២៥ នេះ។

បើតាមលោក តូច ចៅចេក វិស័យធនាគារនៅក្នុងឆ្នាំ ២០២៤ ជាពិសេសប្រាក់សន្សំធនាគាររីកចម្រើនច្រើន បើតាមរបាយការណ៍របស់ធនាគារជាតិ កាលពីពាក់កណ្ដាលឆ្នាំ ២០២៤ រីកចម្រើនរហូតដល់ ១៣% ហើយសម្រាប់ឥណទាន គឺរីកចម្រើនជាង ២%។
លោក តូច ចៅចេក បានប្រាប់ថា ប្រាក់កម្ចី និងបញ្ញើ មិនមានហានិភ័យក្នុងវិស័យធនាគារនោះ ទេ ពោលគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យធនាគារទាំងមូល ខណៈសមតុល្យប្រាក់សន្សំទើប តែបាន ៥២ ពាន់លានដុល្លារ រីឯសមតុល្យប្រាក់កម្ចីចំនួន ៥៩ ពាន់លានដុល្លារ។
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិថិជនប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះឥណទានអតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី