ព័ត៌មានអន្ដរជាតិ
វៀតណាម ថៃ ជាប្រទេសផ្គត់ផ្គង់បន្លែផ្លែឈើទៅចិនធំជាងគេ
វៀតណាមបានក្លាយជាប្រទេសនាំចេញផ្លែឈើ និងបន្លែធំទី២ទៅកាន់ប្រទេសចិន ដោយវ៉ាដាច់ប្រទេសឈីលី និងឈរតែនៅពីក្រោយថៃប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ VnExpress។

យោងតាមទិន្នន័យពីគយចិន ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ប្រទេសចិនបាននាំចូលបន្លែ និងផ្លែឈើមានតម្លៃជាង ២២,១ ប៊ីលានដុល្លារ ពីប្រទេសចំនួន ១០។ ថៃបន្តជាអ្នកផ្គត់ផ្គង់កំពូល ដោយការនាំចេញរបស់ថៃមានទំហំប្រមាណ ៦,៨ ប៊ីលានដុល្លារ ធ្លាក់ចុះ ១៩,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ការនាំចេញមុខទំនិញដូចគ្នារបស់វៀតណាមទៅចិន បានកើនឡើងប្រមាណ ២៦ ភាគរយ ដល់ជាង ៤ ប៊ីលានដុល្លារ។
អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានកត់សម្គាល់ថា បញ្ហាប្រឈមរបស់ថៃដោយសារអាកាសធាតុមិនអំណោយផល បានបង្កើតឱកាសសម្រាប់វៀតណាម ជាពិសេសការនាំចេញទុរេន។ ក្រៅពីទុរេន ចេកវៀតណាម ផ្លែស្រកានាគ ឪឡឹក ផ្លែស្វាយ និងផ្លែល្ហុង ក៏បានវ៉ាដាច់ថៃ ក្នុងការផ្គត់ផ្គង់ចិនផងដែរ។

ឥឡូវនេះ វៀតណាមបានក្លាយជាគូប្រជែងដ៏សំខាន់ចំពោះថៃ និងឈីលី ដែលធ្លាក់ទៅចំណាត់ថ្នាក់ទី៣ លើការផ្គត់ផ្គង់បន្លែផ្លែឈើទៅចិន។ សមាគមបន្លែ និងផ្លែឈើវៀតណាមជឿជាក់ថា ប្រសិនបើរបាំងបច្ចេកទេសត្រូវបានដោះស្រាយ ហើយគុណភាពនៃផលិតផលស្រស់ និងបង្កក ត្រូវបានកែលម្អនោះ នោះវៀតណាមមានសក្តានុពលក្នុងការក្លាយជាប្រទេសផ្គត់ផ្គង់បន្លែ និងផ្លែឈើកំពូលរបស់ប្រទេសចិននៅឆ្នាំ ២០២៥ នេះ។
យ៉ាងណាមិញ ការនាំចេញផ្លែឈើរបស់វៀតណាមក៏កំពុងប្រឈមមុខនឹងបញ្ហាផងដែរ ជាពិសេសផ្លែទុរេន ដែលមានចំនួនជិត ៥០ ភាគរយ នៃការនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេស។ ថ្មីៗនេះ ចិនបានរឹតបន្តឹងលើការនាំចូលទុរេនពីថៃ និងវៀតណាម ដោយតម្រូវឱ្យប្រទេសទាំង២ត្រួតពិនិត្យឱ្យហ្មត់ចត់ ក្រោយអាជ្ញាធរចិនរកឃើញថា ទុរេនរបស់ប្រទេសថៃ ទាំងមានផ្ទុកសារធាតុគីមី Cadmium និង Auramine O ដែលជាសមាសធាតុអាចបង្កជំងឺមហារីក។ អាជ្ញាធរចិនទាមទារឱ្យវៀតណាម និងថៃ ត្រូវមានលិខិតបញ្ជាក់ថាគ្មានសារធាតុគីមីទាំងនេះក្នុងផ្លែទុរេនរបស់ខ្លួន៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម