Connect with us

ព័ត៌មានជាតិ

​ម្ចាស់កាស៊ីណូ Star Vegas នៅប៉ោយប៉ែតបង្ហាញ​ក្តី​​បារម្ភ​អំពីផលប៉ះពាល់ពង្រាងច្បាប់អាជីវកម្មល្បែងរបស់ថៃ

បានផុស

នៅ

ក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូ Donaco International Ltd ដែលបានចុះបញ្ជីផ្សារភាគហ៊ុនរបស់អូស្រ្តាលី និងជាក្រុមហ៊ុនមេនៃកាស៊ីណូ Star Vegas នៅក្រុងប៉ោយប៉ែតនៃប្រទេសកម្ពុជា កំពុងធ្វើតាមដាននូវផលប៉ះពាលនានានៃសេចក្តីសម្រេចលើពង្រាងច្បាប់អាជីវកម្មល្បែងរបស់ថៃដែលត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តកាលពីពេលថ្មីៗកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៣ ខែកមរាកន្លងទៅនេះ នាយករដ្ឋ​មន្រ្តីថៃ​ អ្នក​ស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាន​ប្រកាស​​​ថា​ គណៈរដ្ឋមន្ត្រីរបស់ខ្លួនបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងដាក់​កាស៊ីណូ និង​ការ​ល្បែងស៊ីសង ឱ្យ​នៅស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ។ ​ ខណៈ​ប្រទេស​ជិត​ខាង​មួយ​មួយ​ចំនួន​រួមមានកម្ពុជាបានទាញ​ប្រយោជន៍​ពី​ការ​បង្កើត​កាស៊ីណូធំៗ​ រដ្ឋាភិបាល​ថៃបាន​លើកឡើងថា ថៃ​បាន​បិទ​ភ្នែក​ពី​ប្រភព​ចំណូល និង​មិន​បាន​ប្រើ​ប្រាស់​សក្ដានុពល «ទេសចរណ៍» របស់ខ្លួន​ឱ្យ​បាន​គ្រប់​គ្រាន់ ចំពោះ​ការ​មិន​បង្កើត​ឱ្យ​មាន​កាស៊ីណូ។

ជាមួយក្តីបារម្ភដែលរដ្ឋាភិបាលថៃទើបតែអនុម័តនូវសេចក្តីព្រែងច្បាប់អាជីវកម្ម​ល្បែង​នេះ​ លោក Porntat Amatavivadhana ប្រធានមិន​ប្រតិបត្តិរបស់ក្រុមហ៊ុន Donaco កំពុងធ្វើតាមដាន និងវាយតម្លៃអំពីផលប៉ះពាល់នានាដែលអាចនឹងកើតមានឡើងមកលើប្រតិបត្តិការកាស៊ីណូ Star Vegas របស់ខ្លួន។​

លោក Porntat បានថ្លែងបញ្ជាក់ថា៖«យើងកំពុងតាមដានយ៉ាងដិតដល់ លើការវិវឌ្ឍន៍នៃឧស្សាហកម្មហ្គេមដែលកំពុងវិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ រួមទាំងសេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មដ៏ស្មុគស្មាញដែលបានស្នើឡើងដោយរដ្ឋាភិបាលថៃ ដែលយើងនឹងបន្តវាយ​តម្លៃអំពីផលប៉ះពាល់​របស់វាមក លើប្រតិបត្តិការរបស់កាស៊ីណូ Star Vegas របស់យើង»៕

យោងតាមព័ត៌មាន IGA ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមករាថា កាស៊ីណូ Star Vegas ទទួលបានប្រាក់ចំណូលសុទ្ធចំនួន ៦,៥៧ លានដុល្លារអូស្រ្តាលីក្នុងត្រីមាសទី៤ កើនឡើងពី ៦,១២ លានដុល្លារអូស្រ្តាលីធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២៣ ​។ ជាមួយគ្នានោះដែរ អ្នកចូលលរេងប្រចាំថ្ងៃជាមធ្យមមានចំនួន៩៥៧ នាក់គឺកើនឡើងពី ៨៦១ នាក់កាលពីឆ្នាំ២០៣ និង ៩៤១នាក់នៅក្នុងត្រីមាសទី៣។

លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបាន​មានប្រសាសន៍ថា  បានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ រដ្ឋាភិបាលបានទទួល​ចំណូល​ពីអាជីវកម្មល្បែង​ (មានទាំងកាស៊ីណូ និងល្បែងផ្សងសំណាង) បានចំនួន ២៥៤, ៩០៧ ប៊ីលានរៀល (ឬជាង៦៣,១១ លានដុល្លារ), កើនឡើងចំនួន ៨៥% ធៀបនឹងឆ្នាំ២០២៣។

ជាមយគ្នានោះដែរ លោកថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ គ.ល.ក. បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូ ចំនួន ១៩៥។ គិតមកដល់បច្ចុប្បន្ន​ អាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតចំនួន ១; ព្យួរចំនួន ១ និងផុតសុពលភាពចំនួន១៥។ លោកថាសម្រាប់ល្បែងផ្សេងសំណាង គ.ល.ក. បានផ្ដល់អាជ្ញាបណ្ណសរុបចំនួន ២១ ក្រុមហ៊ុន (ក្នុងនោះដកហូតចំនួន១ ក្រុមហ៊ុន និងព្យួរចំនួន ៣ ក្រុមហ៊ុន); សាខាល្បែងផ្សងសំណាងចំនួន ៤៥ សាខា (ដែលក្នុងនោះព្យួរចំនួន ១៣ សាខា); លិខិតអនុញ្ញាតបុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ ដែលក្នុងនោះផុតសុពលភាពទាំងអស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម