Connect with us

ព័ត៌មានអន្ដរជាតិ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះឡើង ជុំវិញ​​វិធានការពន្ធ​របស់​ ត្រាំ

បានផុស

នៅ

សង្រ្គាម​ពាណិជ្ជកម្ម​នៅអាមេរិកខាង​ជើង​បាន​ផ្ទុះឡើង ក្រោយកាណាដាប្រកាស ​ហើយ​ម៉ិកស៊ិកប្ដេជ្ញា ចាត់វិធានការសងសឹង​ជាមួយ​នឹង​ការដាក់ពន្ធលើទំនិញ​នាំចូល​ពី​សហរដ្ឋអាមេរិក​ ដើម្បី​ជាការ​ឆ្លើយ​តប​ទៅនឹងចំណាត់ការ​ពន្ធ​របស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ លើ​ទំនិញ​នាំចូល​ពី​ប្រទេសទាំង​២​។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​ AP។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាណាដា​បាន​ប្រកាស​ដាក់​ពន្ធ ២៥ ភាគរយ​ លើ​​ទំនិញ​នាំ​ចូល​ពី​អាមេរិក​កាលពីថ្ងៃសៅរ៍ ​ដោយ​គ្រប​ដណ្ដប់​លើ​​ភេសជ្ជៈ គ្រឿងសម្អាង និង​ផលិតផល​ក្រដាស​ ដែល​មាន​តម្លៃ ​ ២០ ប៊ីលាន​ដុល្លារអាមេរិក​។ ក្រៅ​ពី​នេះ​ កាណាដា​ក៏ត្រៀមចេញ​បញ្ជីមុខទំនិញ​អាមេរិក​ជាប់ពន្ធ​ផ្សេង​ទៀត ដែល​គ្រប់ដណ្ដប់​លើ​រថយន្តដឹកអ្នកដំណើរ ឡានដឹកទំនិញ ផលិតផលដែក និងអាលុយមីញ៉ូម ផ្លែឈើ និងបន្លែមួយចំនួន សាច់គោ សាច់ជ្រូក ផលិតផលទឹកដោះគោ ផលិតផលអាកាស និង​ទំនិញ​ជាច្រើនមុខទៀត ដែល​សរុប​ជាតម្លៃប្រហែល​ ៨៥ ប៊ីលាន​ដុល្លារ។ ​

រដ្ឋាភិបាល​កាណាដា​និយាយ​ថា វិធានការ​សងសឹកដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃអង្គារ​នេះ​ ​​នឹង​​អនុវត្តរហូត ទាល់​តែសហរដ្ឋ​អាមេរិក​លុប​ចោល​វិធានការ​ពន្ធរបស់​ខ្លួន​។ ខណៈព្រមាន​ពីផលប៉ះពាល់ទាំងសងខាង ​​នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ​  (Justin Trudeau) បាន​ថ្លែង​ថា​៖ ​«យើងពិតជាមិន​រក​កំណើន​នៃភាព​តាន​តឹង​នោះទេ ប៉ុន្តែយើងនឹងក្រោកឈរឡើង​ដើម្បី​កាណាដា»។

ចំណែក​ឯ​ម៉ិកស៊ិកវិញ​ បាន​ប្ដេជ្ញា​ថា​នឹង​សងសឹង​លើ​អាមេរិក​ដូចគ្នា ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចេញ​អត្រាពន្ធគយ ឬ​បញ្ជីមុខទំនិញ​នៅ​ឡើយ​ទេ​។

ទាំង​កាណាដា និងម៉ិកស៊ិក សុទ្ធសឹង​តែជាដៃគូពាណិជ្ជកម្មកំពូលៗ​​របស់​សហរដ្ឋ​អាមេរិក​​។ ការផ្ទុះឡើងនៃសង្រ្គាម​ពាណិជ្ជកម្ម​យ៉ាងដូច្នេះ កំពុង​បង្កការព្រួយបារម្ភ​សេដ្ឋកិច្ច​ពី​ប្រទេស​ពាក់ព័ន្ធទាំង​សងខាង​ ​រួមទាំង​ផល​ប៉ះពាល់​លើ​អ្នកប្រើ​ប្រាស់ ​និង​អាជីវកម្មផ្សេង​ៗ ​ក៏ដូចជា​លទ្ធភាព​នៃ​ការបាត់បង់ការងារ​រាប់​លាន​។

តាមការប្រកាស​របស់​រដ្ឋបាល​ ត្រាំ សហរដ្ឋ​អាមេរិក​នឹង​ដាក់ពន្ធ​ ២៥ ភាគ​រយ​លើ​គ្រប់ទំនិញ​ពី​កាណាដា លើក​លែងតែ​ប្រេង​កាត​ដែល​ជាប់​ពន្ធត្រឹម ១០ ភាគរយ​, ២៥ ភាគរយ​ លើ​គ្រប់​ទំនិញ​ពី​ម៉ិកស៊ិក និង ១០ ភាគរយ​ លើ​ទំនិញ​ពី​ចិន។ វិធានការនេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពីថ្ងៃអង្គារ​តទៅ ដោយ​រដ្ឋបាល​អាមេរិក​នៅតែសំអាង​លើ​បញ្ហា​លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ​និង​ថ្នាំញៀនហ្វេនតានីល ក៏ដូចជា​ឱនភាព​ពាណិញជ្ជកម្ម​របស់​អាមេរិក​ទៅប្រទេស​ទាំង​៣​។

អ្នកវិភាគ​ខ្លះ​លើក​ឡើង​ថា​ ​ពន្ធ​របស់​រដ្ឋបាល​ត្រាំ អាច​ជា​វិធានការ​បណ្ដោះ​អាសន្នដោយ​សារ​តែ​ផលវិបាក​លើ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​វា​នៅ​តែស្រពិចស្រពិល​។ ​ខណៈ​ភាព​ចលាចល​នៃជម្លោះ​​ពាណិជ្ជកម្ម​កើនឡើង លោក ត្រាំ បាន​និយាយ​កាលពីថ្ងៃអាទិត្យថា​ ​ពលរដ្ឋ​អាមេរិកអាចទទួល​រង​ផលប៉ះពាល់ «ខ្លះៗ» ពីសង្គ្រាមពាណិជ្ជកម្មដែលកំពុង​ផ្ទុះ​ឡើង​​ ប៉ុន្តែថា លោក​គ្រោង​នឹង​និយាយ​ជាមួយ​កាណាដា និងម៉ិកស៊ិក នៅថ្ងៃចន្ទនេះ​។

ទោះជាយ៉ាង​ណាក៏ដោយ​ ប្រធានាធិបតីដដែល​ បាន​និយាយ​​ជុំវិញ​ការឆ្លើយតប​របស់​កាណាដា ថា​៖ «​ប្រសិនបើ​ពួកគេ​ចង់​លេង​​ ខ្ញុំមិន​ប្រកាន់​ទេ។ យើង​អាច​លេង​​​តាម​អ្វី​ដែល​ពួកគេ​ចង់​បាន»។ ​ទន្ទឹម​នឹង​នោះ​ លោក​ក៏​គំរាម​ជាថ្មី​ អំពី​វិធានការពន្ធ​ចំពោះ​សហភាព​អឺរ៉ុប និងចក្រភព​អង់គ្លេសផងដែរ។

ងាកទៅមើលកាណាដា និងម៉ិកស៊ិកវិញ បានប្រកាស​ពី​ការ​​ព្រមព្រៀងគ្នា​ «ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ» រវាងប្រទេស​ទាំង​២​ ក្រោយ​ ឌ្រូដូ និងប្រធានាធិបតីម៉ិកស៊ិក លោក​ស្រី ខ្លូតឌីយ៉ា ស្ហេនប៊ម (Claudia Sheinbaum) បានពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពីថ្ងៃសៅរ៍័ ​ក្រោយ​ពន្ធ​របស់​ ត្រាំ ត្រូវ​បាន​ប្រកាស​ឡើង​។

​ក្រៅពី​ការសងសឹករបស់​កាណាដា​ លោក ឌ្រូដូ ក៏​បាន​អំពាវនាវ​ផងដែរ ឱ្យ​ពលរដ្ឋ​កាណា​ដាប្រើ​ប្រាស់​ផលិតប្រទេស​របស់​ខ្លួន​។ លោកនិយាយលើបណ្ដាញសង្គម X របស់​លោកកាលពីថ្ងៃអាទិត្យ​ យ៉ាងដូច្នេះថា​៖ «ពេល​នេះ ជាពេលវេលាដែល​ត្រូវ​ប្រើ​ផលិតផល​ដែល​ផលិតក្នុងស្រុកកាណាដា​។ ​សូម​ពិនិត្យមើលពិនិត្យស្លាកសញ្ញា​។ ​ចូរ​យើងធ្វើ​ផ្នែកយើង​។ សូមជ្រើសរើសផលិតផលកាណាដា នៅកន្លែង​ណា​ដែល​យើងអាច​ធ្វើ​បាន​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម