Connect with us

ព័ត៌មានអន្ដរជាតិ

EU រិះគន់វិធានការពន្ធ​របស់​ ត្រាំ ខណៈប្ដេជ្ញាឆ្លើយតប​

បានផុស

នៅ

ក្នុងភាព​វឹកវរនៃភាព​តានតឹង​ជម្លោះ​ពាណិជ្ជកម្ម​ចុង​ក្រោយ​ សហភាព​អឺរ៉ុប (EU) បាន​រិះ​គន់វិធាកការពន្ធ​របស់​សហរដ្ឋ​អាមេរិក​លើ​ម៉ិកស៊ិក កាណាដា និងចិន​ ​ខណៈ​បាន​ប្ដេជ្ញា​ថា ប្លុក​នឹង​សងសឹង​ពេញ​ទំហឹង​ប្រសិន​បើ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​ពិតជានឹងប្រកាស​​ដាក់ពន្ធ​លើទំនិញ​របស់​​ខ្លួន​នា​ពេល​ខាង​មុខតាម​ការ​គំរាម​​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ផ្សេ​ងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយថា ខ្លួន «សោកស្តាយ» ចំពោះ​ការសម្រេចចិត្តរបស់លោក ​ត្រាំ ក្នុងការដាក់ពន្ធលើទំនិញលើ​កាណាដា ម៉ិកស៊ិក និងចិន កាលពីថ្ងៃសៅរ៍។ ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​របស់​ ត្រាំ អំពីចំណាត់ការពន្ធ​លើ​សហភាព​អឺរ៉ុប​ ​អ្នកនាំពាក្យ​របស់​គណៈកម្មការ បាន​និយយា​នៅថ្ងៃអាទិត្យ​ថា​៖ «ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់យើងជាមួយសហរដ្ឋអាមេរិក គឺជាទំនាក់ទំនងដ៏ធំបំផុតនៅក្នុងពិភពលោក។ វា​មាន​ហានិភ័យជាច្រើន​។ ​ពន្ធ​បង្កើត​ការ​រំខាន​សេដ្ឋកិច្ច​ដែល​មិន​ចាំបាច់ និង​ជំរុញ​អតិផរណា។ វា​ធ្វើ​ឲ្យ​ខូច​ខាត​គ្រប់​ភាគី»។

ទោះ​បីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យបាននិយាយថា៖ «សហភាពអឺរ៉ុបនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះដៃគូពាណិជ្ជកម្មណាដែលដាក់ពន្ធគយដោយអយុត្តិធម៌ ឬតាមអំពើចិត្តលើទំនិញរបស់សហភាពអឺរ៉ុប»។

ទន្ទឹម​នឹង​ការប្ដេជ្ញា​នេះ​ គេ​ឃើញ​មាន​ការប្រតិកម្ម​ប្រឆាំង​នឹង​គោលនយោបាយការពារនិយម​របស់​ ត្រាំ ផ្សេង​ៗ​ ពី​សំណាក់មន្រ្តី​ជាន់ខ្ពស់​នៃ​ប្រទេស​ក្នុងសហភាព​អឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ ​(Olaf Scholz​) ក៏ដូចជា​រដ្ឋមន្ត្រី​ឧស្សាហកម្ម​បារាំង លោក Marc Ferracci បាន​លើកពី​វិធានការឆ្លើយតប​ ខណៈ​ខ្លះ​ទៀត​ជំរុញ​ឱ្យ​មាន​ការចរចា និង​ឱ្យ​សហភាព​អឺរ៉ុប​រក្សា​ភាពស្ងៀម​ស្ថាត់សិន​។

​ចំណែក​ឯ​ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប​ លោក Bernd Lange វិញ បានហៅ​ពន្ធគយរបស់លោក ត្រាំ ថាជាការបំពានច្បាប់អន្តរជាតិ។ លោកបានបន្ថែមថា ឥឡូវនេះ សហភាព​អឺរ៉ុប​ ​ត្រូវត្រៀម​ «ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង ១ ទល់នឹង​ ១» ​ខណៈ​លោក​បាន​អំពាវនាវឱ្យទីក្រុងព្រុចសែល «រក្សាស្ថិរភាព និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មយ៉ាងឆាប់រហ័ស» ជាមួយប្រទេសដទៃទៀត។

គួរគូស​បញ្ជាក់ថា​ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានចុះហត្ថលេខាលើ​អធិបញ្ជា​​ដំឡើងពន្ធ ១០ ភាគរយ លើទំនិញនាំចូលពី​ចិន ២៥ ភាគរយលើទំនិញពីម៉ិកស៊ិក និងកាណាដា និង​ ១០ ភាគរយ លើប្រេង​កាតកាណាដា​ ដោយចូលជាធរមានចាប់ពីថ្ងៃអង្គារតទៅ។ ចំណាត់ការនេះ បាន​បំផ្ទុះ «សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិកខាង​ជើង» ដោយ​បានទាក់ទាញការប្រឆាំងទ្រង់ទ្រាយធំ​​ និងការសងសឹកភ្លាមៗពីកាណាដា ក៏ដូចជា​ការប្ដេជ្ញា​សងសឹង​ពីម៉ិកស៊ិក។

ក្រៅពី​នេះ ក្រសួងពាណិជ្ជកម្មចិនឯណោះវិញ បាននិយាយកាលពីថ្ងៃអាទិត្យថា ​ចិននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក និងចាត់វិធានការតបតគ្នា ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម