Connect with us

ព័ត៌មានអន្ដរជាតិ

កំណើន​សន្ទស្សន៍ផលិតកម្មចិន​ខែមករា ថយចុះ​ដោយការនាំចេញធ្លាក់ចុះ

បានផុស

នៅ

លទ្ធផល​ស្ទង់មតិឯកជន​មួយចេញ​ផ្សាយ​នៅថ្ងៃចន្ទ​នេះ​ បាន​បង្ហាញ​ថា ​កំណើនសន្ទស្សន៍​ផលិតកម្មចិនប្រចាំខែមករា បានថយ​ចុះ និង​ខកការរំពឹងទុក ដោយសារតែ​ការនាំចេញ​ធ្លាក់ចុះ​មុនពេល​គោលនយោបាយពន្ធគយ​របស់​អាមេរិក​ចូល​ជាធរមាន​នាថ្ងៃអង្គារ​នេះ។ នេះបើតាម​ការចុះ​ផ្សាយ​របស់​បណ្ដាញ​ទូរទស្សន៍​ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិរបស់​ដែល​ធ្វើឡើងដោយ​ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន​ Caixin និងក្រុមហ៊ុនទីផ្សារអាមេរិក S&P Global បាន​បង្ហាញថា​ កំណើន​សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)នៃឧស្សាហកម្មផលិតកម្មប្រទេសចិននៅខែមករា បាន​ថយចុះ​មកត្រឹម​ ៥០,១ ពិន្ទុ ដោយ​ខក​ការរំពឹង​ទុក ៥០,៥ ពិន្ទុ ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

កាលណា​ PMI មាន​លើសពី ៥០ ពិន្ទុ នោះ​វា​បង្ហាញ​ពី​កំណើន​។ ទោះ​បីជា​យ៉ាងណា​ក៏ដោយ​ កំណើន​ប្រចាំខែ​មករា បាន​ធ្លាក់ចុះពី ៥០,៥ ពិន្ទុ នៅខែធ្នូ ៥១,៥ ពិន្ទុ នៅខែវិច្ឆិកា និង ៥០,៣ ពិន្ទុ នៅខែតុលា។

តួលេខ​របស់​ Caixin/S&P Global គឺខុស​គ្នា​ ១ ពិន្ទុ ធៀប​នឹង​​តួលេខ​ផ្លូវការរបស់ការិយាល័យស្ថិតិជាតិចិន​ ដែលចេញ​ផ្សាយ​កាលពីថ្ងៃចន្ទសប្ដាហ៍មុន និងបង្ហាញ​ថា​ PMI នៅខែមករារបស់​ចិន​ បាន​ធ្លាក់ចុះត្រឹម ៤៩,១ ពិន្ទុ ដោយសារតែកម្សោយ​មុនរដូវចូលឆ្នាំចិន​។

យោងតាមការស្ទង់មតិដដែល​ ​តម្រូវការក្នុងស្រុកមានភាពប្រសើរឡើងក្នុងខែមករា ខណៈ​ការបញ្ជាទិញនាំចេញថ្មី បានធ្លាក់ចុះក្នុងរយៈពេល២ខែជាប់ៗ​គ្នា ដោយសារតែ​តម្រូវការទំនិញប្រើប្រាស់នៅក្រៅប្រទេសបានធ្លាក់ចុះ។

លោក Lynn Song ប្រធានសេដ្ឋវិទូប្រចាំតំបន់ចិននៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ LNG បានប្រាប់ CNBC ថា ការបញ្ជាទិញពីក្រៅប្រទេស​បានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីអ្នកនាំចេញបានប្រញាប់ប្រញាល់នាំចេញ​ទំនិញ​នៅ​ចុង​ឆ្នាំមុន​។ ពួកគេ​ទំនង​នៅ​តែ​បន្ត​ស្ថិត​ក្រោម​​សម្ពាធក្នុងប៉ុន្មានខែខាងមុខនេះ ជាពិសេសប្រសិនបើពន្ធរបស់សហរដ្ឋអាមេរិកពិតជាចូលជាធរមាននៅថ្ងៃទី ៤ ខែកុម្ភៈ»។ លោកបានបន្ថែមថា ការបញ្ជាទិញក្នុងស្រុកនឹងត្រូវដើរតួនាទីកាន់តែធំ ក្នុងការជំរុញវិស័យ​ផលិតកម្ម​នៅឆ្នាំ ២០២៥​។​

គួរគូស​បញ្ជាក់ថា​ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បាន​ប្រកាស​ដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយ លើ​ទំនិញ​ចិន​។

សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Caixin Insight Group លោក Wang Zhe បាននិយាយថា៖ «ការកើនឡើងនូវភាពមិនច្បាស់លាស់​ក្នុងគោលនយោបាយអន្តរជាតិ អាចធ្វើឱ្យបរិយាកាសនាំចេញរបស់ប្រទេសចិនកាន់តែអាក្រក់ទៅៗ ដែលបង្កឱ្យមានបញ្ហាប្រឈមសំខាន់ៗសម្រាប់សេដ្ឋកិច្ច»។

គួរគូស​បញ្ជាក់ថា ពន្ធរបស់ ត្រាំ ត្រូវ​បាន​ប្រកាស​ឡើង​​ ​ចំពេល​​​សេដ្ឋកិច្ច​ចិន​​ស្ថិត​នៅក្នុងភាព​ស្រពិចស្រពិល​។ ខណៈ​ប្រទេសនេះសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយ នៅឆ្នាំ ២០២៤ ​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ និងកំពុងត្រដាបត្រដួស​ដើម្បី​ជំរុញកំណើន ចំពេលដែលតម្រូវការក្នុងស្រុកបន្ត​ខ្សោយ ហើយ​វិបត្តិ​អចលនទ្រព្យ​បន្ត​ជាប់គាំង​ ដែល​ធ្វើ​ឱ្យ​ការនាំចេញ​ជា​កត្តាជំរុញ​កំណើន​សេដ្ឋកិច្ច​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម