Connect with us

ព័ត៌មានអន្ដរជាតិ

សន្ទស្សន៍​ផលិតកម្ម​ថៃ​ ធ្លាក់ចុះ ១,៧៩ ភាគរយ ក្នុងឆ្នាំ ២០២៤ ​

បានផុស

នៅ

ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មថៃ (OIE) ​បាន​ឱ្យដឹង​ថា សន្ទស្សន៍ផលិតកម្ម​រោងចក្រ (MPI) របស់ប្រទេសថៃ បានធ្លាក់ចុះ ១,៧៩ ភាគរយ ឆ្នាំលើឆ្នាំ នៅឆ្នាំ ២០២៤ ដែល​ចំណែកជាចម្បង​ដោយ​ការធ្លាក់ចុះ​នៃ​ឧស្សាហកម្មរថយន្ត និងការនាំចូលខ្ពស់ដែលប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ នេះបើតាម​ការ​ចុះ​ផ្សាយកាសែតបាងកកប៉ុស្តិ៍ នា​ថ្ងៃចន្ទ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹម​ចុង​ឆ្នាំ ២០២៤ សន្ទស្សន៍ MPI ថៃ ​មាន​ត្រឹម​ ៩៥,៨ ពិន្ទុ ដោយធ្លាក់ចុះ​ ១,៧៩ ធៀប​នឹងឆ្នាំ​ ២០២៣ ​ខណៈសន្ទស្សន៍ប្រចាំខែធ្នូ បាន​ធ្លាក់ចុះ​ ២,១១ ភាគរយ ដល់ ៩០,២ ពិន្ទុ។

ប្រធាន OIE លោក Passakorn Chairat ​ បាននិយាយថា៖ «ដំបូងឡើយយើងជឿថា ​MPI ឆ្នាំ ២០២៤ នឹងថយចុះ ១,៦ ភាគរយ ​ប៉ុន្តែវា​បាន​ធ្លាក់ចុះ​ច្រើន​ជាង​នេះ​ទៀត​»។

លោកបាននិយាយថា ការធ្លាក់ចុះ​នៃ​ MPI ​ឆ្លុះ​បញ្ចាំង​ពី​កម្សោយ​នៃ​ផលិតកម្មរថយន្ត​ក្នុងស្រុក​ថៃ។ កាល​ពីឆ្នាំ​មុន សហព័ន្ធឧស្សាហកម្មថៃ (FTI) ​បានទម្លាក់គោលដៅផលិតកម្មរថយន្ត​រហូតដល់​ទៅ​ ២​ ដង​ មកត្រឹម​ ១,៥ លាន​គ្រឿង​ ដែល​ជា​គោលដៅ​ទាប​បំផុត រាប់តាំង​ពីឆ្នាំ ២០២១។ ​

ការធ្លាក់ចុះ​នៃ​ផលិតកម្មរថយន្ត​ថៃ បណ្ដាល​មក​ពី​កម្សោយ​នៃការលក់ដែល​បណ្ដាល​មកពី​ការរឹតត្បឹតរបស់​ធនាគារលើ​កម្ចីទិញ​រថយន្ត និងការធ្លាក់ចុះនៃការនាំចេញ​ចន្លោះពីខែ​មករា ដល់​ខែ​តុលា។

សម្រាប់ខែធ្នូ ក្រៅតែពីការធ្លាក់ចុះ​នៃផលិតកម្មរថយន្ត​ ផលិតកម្មដូងប្រេងថៃ និង​ការផលិតគ្រឿង​អេឡិចត្រូនិក និងបន្ទះសៀគ្វី ក៏ធ្លាក់ចុះ​ផងដែរ។

បើតាម​លោក Passakorn ការនាំចូល​ខ្ពស់​ក៏បានរួមចំណែកផងដែរ ដល់ការធ្លាក់ចុះ MPI ​ប្រចាំឆ្នាំ ២០២៤។ កាល​ពី​ឆ្នាំ​មុន តម្លៃ​នាំ​ចូល​បាន​កើន​ឡើង ៦,៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នាកាល​ពីឆ្នាំ​មុន ដែល​​ជំរុញ​ដោយ​កំណើន​នៃការ​ទិញ​ផលិតផល​ពី​ប្រទេស​ចិន តៃវ៉ាន់ និង​វៀតណាម​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទីutes មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ២ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម