Connect with us

សេដ្ឋកិច្ច

សមាគមទេសចរណ៍ ស្នើឱ្យអាជ្ញាធរខេត្តសៀមរាប​បង្កើតចំណតរថយន្តថ្មី នៅតំបន់អង្គរ បញ្ចៀសការកកស្ទះ

បានផុស

នៅ

លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរបានស្នើឱ្យរដ្ឋបាលខេត្តសៀមរាប បង្កើត​ចំណតរថន្តថ្មីដាច់ដោយ​ឡែក បន្ទាប់ពីលោកសង្កេតឃើញការចតរថយន្តគ្មានសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវបង្កការកកស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ ធី មានប្រសាសន៍ថា៖ «នៅជុំវិញក្រុងសៀមរាប នៅពេលរាត្រី​ភ្ញៀវទេសចរ​តែងដើរជុំវិញផ្សារចាស់ ផ្សាររាត្រី និង Pub Street ដែលឃើញ​មានការចតយានយន្តគ្មាន​សណ្ដាប់ធ្នាប់ច្រើន អាជ្ញាធរខេត្តគួរបង្កើត ចំណតយានយន្តដាច់ដោយឡែកមួយ កុំចត​ពេញថ្នល់ធ្វើឱ្យស្ទះ ហើយគំនូសចរាចរណ៍ ដាច់អស់ហើយ សូមឱ្យអាជ្ញាធរគូសគំនូស ​ច​រា​ចរណ៍​នៅតំបន់ផ្សារចាស់កុំឱ្យរលុប ដើម្បីទាក់ទាញទេសចរណ៍ ម្យ៉ាងទៀតការ​ដាក់ប៉ាយពាំងផ្លូវដើរក៏រំខានដល់ភ្ញៀវទេសចរផងដែរ»។

លោកបានមានប្រសាសន៍បន្ថែមទៀតថា នៅដើមឆ្នាំ ២០២៥ កំណើនភ្ញៀវទេសចរហាក់មាន​ការកើនឡើង ដែល​បង្កើតការងារ និងប្រាក់ចំណូលដល់អ្នកផ្ដល់សេវាកម្ម រាប់ចាប់តាំង​ពីសេវាកម្ម​មគ្គុទេសក៏​ទេសចរ អ្នកបើកបរ និងភោជនីយដ្ឋាន។

យោងតាមគ្រឹះស្ថានអង្គរ នៅក្នុងខែមករា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរបរទេសជាង ១៤ ម៉ឺន​នាក់ (១៤៦ ១៤០)​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា រមណី​យដ្ឋាន​អង្គរ ដែលធ្វើឱ្យកម្ពុជា​រក​ចំ​ណូល​​បាន​​​ប្រមាណជាង ៦,៩ លានដុល្លារ កើនឡើង ២៥,៥៦ ភាគរយ ធៀបនឹងខែមករា ឆ្នាំ ២០២៤។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ ២០២៤ បង្ហាញថា ចំណូលទេសចរណ៍​អន្តរ​ជាតិ​​សរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

នៅក្នុងឆ្នាំ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ៤ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម