ព័ត៌មានជាតិ
កម្ពុជា-ឡាវ សហការគ្នាក្នុងការពង្រឹងវិស័យធានារ៉ាប់រង
និយ័តករធានារ៉ាប់រងកម្ពុជា និង នាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រង់ដោយរដ្ឋ និងធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុឡាវ បានចុះអនុស្សរណៈយោគយោគយល់រួមគ្នាមួយដើម្បីធានាបាននូវប្រសិទ្ធភាព យុត្តិធម៌ សុវត្ថិភាព និង ស្ថិរភាពនៃទីផ្សារធានារ៉ាប់រងរវាងប្រទេសទាំងពីរ។

តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ ន.ធ.ក. នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈ យោគយល់គ្នា ជាមួយនាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រងដោយរដ្ឋ និងធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុឡាវ (SOEI) ដែលតំណាង ដោយលោក Phaitoun Thienglamay អគ្គនាយក នៃ SOEI ដែលអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងដើម្បីធានាបាននូវប្រសិទ្ធភាព យុត្តិធម៌ សុវត្ថិភាព និង ស្ថិរភាពនៃទីផ្សារធានារ៉ាប់រងទាំងក្នុងប្រទេសឡាវ និងកម្ពុជា។
ក្នុងអនុស្សរណៈនោះ ភាគីកម្ពុជា-ឡាវ បានឯកភាព គាំទ្រទៅវិញទៅមក តាមរយៈការផ្តល់ជំនួយលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការរៀបចំច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់គ្រប់គ្រងវិស័យធានារ៉ាប់រង រួមទាំងបទពិសោធន៍ក្នុងការបង្កើត ក្រុមហ៊ុនធានារ៉ាប់រងបន្តក្នុងស្រុកផងដែរ។

ភាគទាំងពីរ សហការផ្លាស់ប្តូរព័ត៌មានសម្រាប់រៀបចំបទប្បញ្ញត្តិក្នុងការគ្រប់គ្រង និងដាក់ចេញផលិតផលធានារ៉ាប់រង រួមមាន៖ ផលិតផលធានារ៉ាប់រងខ្នាតតូច, ផលិតផលដែលលក់តាមបែបឌីជីថល និងផលិតផលធានារ៉ាប់រងថ្មីៗ ក៏ដូចជាសហការផ្តល់ជំនួយ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តបរិស្ថានសាកល្បង (Sandbox) ចែករំលែកបទពិសោធន៍ក្នុងយន្តការនៃការប្រឆាំងការសម្អាតប្រាក់ និងការអនុវត្តការត្រួតពិនិត្យធានារ៉ាប់រង និងសហការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ