ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងពិភាក្សាជាមួយដៃគូបរទេស លើការសង់រោងចក្រថាមពលនុយក្លេអ៊ែរ
រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនាថ្ងៃអង្គារនេះថា វៀតណាមគ្រោងរៀបចំកិច្ចពិភាក្សាជាមួយប្រទេសជាដៃគូបរទេសនាខែកុម្ភៈនេះ អំពីគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋ EVN និងក្រុមហ៊ុនប្រេង និងឧស្ម័ន PetroVietnam ត្រូវបានចាត់តាំងជាអ្នកវិនិយោគសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ ២ ដំបូង ខណៈវៀតណាមនឹងពិភាក្សាអំពីគម្រោងជាមួយដៃគូបរទេស ដែលរួមមានរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក។
គួរគូសបញ្ជាក់ថា វៀតណាមដែលជាមជ្ឈមណ្ឌលផលិតកម្មប្រចាំតំបន់មួយនោះ បានកំណត់គោលដៅលើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីជំរុញសន្តិសុខថាមពល និងឆ្ពោះទៅរកគោលដៅថាមពលស្អាត ចំពេលប្រទេសជួបប្រទះនឹងកង្វះអគ្គិសនីប្រើប្រាស់នាពេលកន្លងមក។

ក្នុងឆ្នាំ ២០០៩ វៀតណាមបានអនុម័តផែនការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២ ដំបូងរបស់ខ្លួន ប៉ុន្តែត្រូវបានជាប់គាំងក្នុងឆ្នាំ ២០១៦ បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស្ស៊ីម៉ានៅប្រទេសជប៉ុន និងដោយសារតែបញ្ហាថវិកា។
រោងចក្រដែលបានស្នើឡើង មានសមត្ថភាពផលិតអគ្គិសនី ៤ ជីហ្គាវ៉ាត់ និងកំណត់សាងសង់ដោយក្រុមហ៊ុនថាមពលរុស្ស៊ី Rosatom និងក្រុមហ៊ុនថាមពល Japan Atomic Power Co នៅខេត្តភាគកណ្ដាល Ninh Thuan របស់វៀតណាម។ វៀតណាមគ្រោងបញ្ចប់គម្រោងនេះត្រឹមឆ្នាំ ២០៣០៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ