Connect with us

ព័ត៌មានអន្ដរជាតិ

ថៃចង់បង្កើនការនាំចូលទំនិញ​អាមេរិក ដើម្បី​បញ្ចៀសពន្ធរបស់​ ត្រាំ

បានផុស

នៅ

មន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃគ្រោងនឹងបង្កើនការនាំចូលអេតាន និងផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ​ដើម្បី​បញ្ចៀស​ផលប៉ះពាល់លើ​ការនាំចេញ​របស់​ខ្លួន ពីលទ្ធភាព​នៃវិធានការពន្ធគយ ដែលលោក​​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បាន​ប្ដេជ្ញាអនុវត្តលើគ្រប់ប្រទេស​ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក​។ នេះបើតាម​ការ​ចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pongsarun Assawachaisophon អគ្គលេខាធិការរងរបស់អ្នកស្រីនាយករដ្ឋមន្ត្រី ផែតងតាន​ ស៊ីណាវ៉ាត្រា បាន​ប្រាប់សារព័ត៌មាន​ ​Bloomberg News កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានស្នើឱ្យក្រុមហ៊ុនគីមីឥន្ធនៈថៃ បង្កើន​ការទិញអាតាន​របស់​អាមេរិក​ឱ្យ​ច្រើន​ យ៉ាងហោចណាស់ ១ លាន​តោន (គិតជាតម្លៃប្រមាណ ២០០ លាន​ដុល្លារ)​។

លោក Pongsarun បាននិយាយថា៖ «យើងកំពុង​សកម្ម ហើយសង្ឃឹមថា យើងអាចប្រើប្រាស់​បញ្ហា​នេះ​នៅក្នុងការចរចា​របស់យើងជាមួយសហរដ្ឋអាមេរិក»។ លោក​បន្ថែមផងដែរ​ថា រដ្ឋាភិបាលកំពុងពិចារណាលើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខ ខណៈ​លើកឡើងថា៖ «ឱនភាពពាណិជ្ជកម្មដ៏ធំរបស់ពួកគេ(អាមេរិក)ជាមួយយើង ទំនងជាត្រូវ​ចរចា ប៉ុន្តែពួកគេក៏នៅតែត្រូវការសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍ផងដែរ»។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ សហរដ្ឋអាមេរិក​គឺ​ជា​ដៃគូពាណិជ្ជកម្មធំបំផុត​ទី២របស់​ថៃ ខណៈការនាំចេញរបស់​ថៃទៅប្រទេសអាមេរិកខាងជើងមួយ​នេះក្នុងឆ្នាំ ២០២៤ បង្កើត​ជា​អតិរេកពាណិជ្ជកម្មសម្រាប់ថៃប្រមាណ ៣៥,៤ ប៊ីលាន​ដុល្លារ។ ការណ៍នេះ​ ធ្វើ​ឱ្យថៃជាប់ក្នុងហានិភ័យនៃគោលនយោបាយ​ពន្ធរបស់លោក ត្រាំ។

ក្រៅតែកំណត់គោលដៅលើកាណាដា ម៉ិកស៊ិក និងចិន​ កន្លងមក​ លោក ត្រាំ បាន​ប្ដេជ្ញាកាត់បន្ថយ​ឱនភាពពាណិជ្ជកម្ម​របស់​អាមេរិក ដោយ​ការ​ដាក់ពន្ធ ១០ ភាគរយ លើទំនិញ​នាំចូល​ពីគ្រប់ប្រទេស​ទាំង​អស់ ដោយ​មិន​លើកលែង​សូម្បីតែសម្ព័ន្តមិត្ត​នៅអឺរ៉ុប​។ លោកបាន​ទាម​ទារ​ឱ្យ​ប្រទេស​ទាំងនោះ បង្កើនការនាំចូលទំនិញ​អាមេរិក​។

ទន្ទឹមនឹង​ការនាំចូលអេតាន​ លោក Pongsarun ក៏បាន​និយាយផងដែរ​ ​ រោងម៉ាស៊ីនកិនចំណីថៃក៏នឹងនាំចូលសណ្តែកសៀង និងផលិតផលកសិកម្មផ្សេងៗទៀត​ពីសហរដ្ឋអាមេរិក​ ដើម្បីប្រើប្រាស់ក្នុងល្បាយចំណីរបស់​ខ្លួន​ សម្រាប់គោក្របី បសុបក្សី និងជ្រូក ប៉ុន្តែ​មិនបានបញ្ជាក់ពីបរិមាណនាំចូលបន្ថែមនោះទេ។

គួរ​គូស​បញ្ជាក់ថា សេដ្ឋវិទូថៃនាពេល​កន្លងមក​ បាន​អំពាវនាវឱ្យរដ្ឋាភិបាល​ថៃចរចាជាមួយ​រដ្ឋបាល​ ត្រាំ ដើម្បីបញ្ចៀសវិធានការពន្ធ ដែល​អាច​ប៉ះពាល់ខ្លាំង​ដល់កំណើនសេដ្ឋកិច្ចដើរអូសជើងរបស់​ប្រទេស​ ដែល​ពឹង​ផ្អែកខ្លាំង​លើ​ការនាំចេញ និងវិស័យទេសចរណ៍ ដោយ​សារតែកម្សោយតម្រូវការក្នុងស្រុក។ ថៃ​កំពុងបញ្ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Pichai Naripthaphan ទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំ​ជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិក​ ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពតានតឹងណាមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៣ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ម៉ាដូណា បកអាក្រាតតារាកំប្លែង ខ្ញុង រឿងជំពាក់លុយមិនសងជាថ្មី ព្រោះចង់ដឹងថាមានលុយប្តឹងដែរទេ?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Su-30SM របស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន នៅចម្ងាយ ១៣០គីឡូម៉ែត្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកជំនាញ និងក្រសួងអប់រំ ៖ ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែន​ជាការ​កែប្រែប្រវត្តិសាស្រ្តកម្ពុជា​នោះ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម