ព័ត៌មានជាតិ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលមកពីប្រទេសនិយាយភាសាបារាំង នាឆ្នាំ២០២៦ ខាងមុខនេះ
ធនាគារជាតិនៃកម្ពុជា(NBC) នឹងរៀបចំកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលមកពីប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូន) នាឆ្នាំ២០២៦ ខាងមុខនេះ ដែលនឹងមានវត្តមានចូលរួមពីថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី។
លោកស្រីបណ្ឌិត ជា សិរី ទេសភិបាល NBC បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៥ ខែកុម្ភៈថា លោកស្រីបានជូបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃធនាគារកណ្តាលបារាំង ដោយលើកឡើងថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលមកពីប្រទេសនិយាយភាសាបារាំង នាឆ្នាំ២០២៦
លោកស្រីបណ្ឌិតបានលើកឡើងថា៖«ជួបជាមួយ លោក Latouche តំណាងធនាគារកណ្តាលបារាំងប្រចាំ អាស៊ីប៉ាស៊ីហ្វីក នឹងក្រុមការងារ ដើម្បីពិភាក្សា កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលយើងទាំង២។ ជាពិសេសយើងក៏បានពិភាក្សាពីការត្រៀមរៀបចំកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលមកពីប្រទេសនិយាយភាសាបារាំង នាឆ្នាំ២០២៦ ខាងមុខនេះ ដែលធនាគារជាតិនៃកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ»។
កិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូន) លើកទី៣០ ត្រូវធ្វើឡើងកាលពីថ្ងៃទី៣០ ដល់៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក ខណៈដែលលោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផងដែរ។
សម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនក្នុងឆ្នាំ២០២៤នោះ មានវត្តមានចូលរួមពីថ្នាក់ទេសាភិបាល ធនាគារកណ្តាលចំនួន ២០ នៃប្រទេសចំនួន ៤០ នៅទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី។
ដោយអង្គប្រជុំបានពិភាក្សាលើការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងស្ថានភាពមិនប្រាកដប្រជា និងមានហានិភ័យក៏ដូចជាដំណើរវិវដ្តថ្មីៗ; ការទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតុ; ការបែងចែកភូមិសាស្ត្រនយោបាយ; ការពង្រឹងសុវត្ថិភាពសាយប័រ; និង ឯករាជ្យភាពរបស់ធនាគារកណ្តាល។ នេះបើយោងតាម NBC។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ជា សិរីក៏បានចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរួមចំណែកក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការចូលរួមក្នុងបណ្តាញថ្នាក់តំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង, ការអនុវត្តគោលការណ៍គាំទ្រការផ្តល់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅក្នុងប្រព័ន្ធធនាគារ និងការវិនិយោគទុនបម្រុងអន្តរជាតិលើសញ្ញាបណ្ណបៃតង ជាដើម។
លោកស្រីបណ្ឌិតក៏បានលើកមតិយោបល់ ក្នុងការជំរុញឱ្យមានការចូលរួមបន្ថែមទៀតរបស់មូលនិធិនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាប្រទេសអភិវឌ្ឍន៍ ក្នុងការគាំទ្រផ្តល់ហិរញ្ញប្បទានបៃតង ព្រមទាំងពង្រឹងកិច្ចសហការនិងសាមគ្គីភាពលើការគាំទ្រគម្រោងវិនិយោគបៃតង ដោយការទិញសញ្ញាបណ្ណបៃតងទៅវិញទៅមកជាដើម។
កិច្ចប្រជុំហ្វ្រង់កូហ្វូនត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកហ្វ្រង់កូហ្វូន និងផ្លាស់ប្តូរយោបល់ ក៏ដូចជាបទពិសោធន៍លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងធនាគារកណ្តាល៕
-
សន្តិសុខសង្គម៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច