សេដ្ឋកិច្ច
កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងតំបន់ បង្កើនភាពធន់ ទប់ទល់ឥទ្ធិពលសង្គ្រាមពាណិជ្ជកម្ម
រដ្ឋាភិបាលកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងតំបន់ ដើម្បីបង្កើនភាពធន់ ទប់ទល់នឹងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងស្វែងរកការរីកចម្រើនរួមគ្នា។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានពិភាក្សាក្នុងពេលជួបជាមួយគណៈប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជានៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ពិភាក្សាអំពីការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសនៅក្នុងតំបន់ ខណៈដែលពាណិជ្ជកម្មសកលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

លោក ហែម វណ្ណឌី បានលើកឡើងថា ក្នុងស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្ម និងភាពតានតឹងនៃសេដ្ឋកិច្ចសកល អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនភាពធន់ ទប់ទល់នឹងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងស្វែងរកការរីកចម្រើនរួមគ្នា។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបំណងរបស់ក្រសួង ក្នុងការពន្លឿនការរៀបចំអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងប្រទេសទាំងពីរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក ONN Shaharuddin បានបញ្ជាក់ពីការប្តេជ្ញារបស់ម៉ាឡេស៊ី ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដោយលើកឡើងពីកម្មវិធីសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP)។ កម្មវិធីនេះ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល អាហារូបករណ៍ និងសេវាប្រឹក្សាយោបល់ ផ្អែកលើបទពិសោធន៍អភិវឌ្ឍន៍របស់ម៉ាឡេស៊ី។

ម៉ាឡេស៊ី គឺជាដៃគូដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។ បច្ចុប្បន្ន ម៉ាឡេស៊ីកំពុងវិនិយោគលើរោងចក្រចំនួន ២៧ មូលដ្ឋាន ដែលផ្តល់ការងារជាង ១២.៧០០ កន្លែង៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?