ព័ត៌មានអន្ដរជាតិ
ថៃ៖ PTTOR គ្រោងផ្អាកការនាំចេញប្រេងទៅមីយ៉ាន់ម៉ា
ក្រុមហ៊ុនថាមពលរដ្ឋថៃ OR (PTT Oil and Retail Business Plc) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PTT កំពុងត្រៀមសម្រាប់ការផ្អាកការនាំចេញប្រេងចម្រាញ់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការបង្រ្កាបទៅលើប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជននៅមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃព្រហស្បតិ៍នេះ។

អនុប្រធានប្រតិបត្តិរបស់ OR ទទួលបន្ទុកធុរកិច្ចអន្តរជាតិ លោក Racha Uthaichan បាននិយាយថា OR ត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តតាមការបង្រ្កាបរបស់រដ្ឋាភិបាល ហើយកំពុងរង់ចាំបទបញ្ជាផ្លូវការហាមឃាត់ការនាំចេញប្រេងតាមច្រកព្រំដែនចំនួន៥ ពីក្រុមប្រឹក្សាសន្តិសុខជាតិ (NSC)។
តាមការរាយការណ៍ NSC បានចេញសេចក្ដីសម្រេចកាលពីថ្ងៃទី ៤ ខែកុម្ភៈ ដើម្បីអនុម័តវិធានការបន្ថែមមួយ ក្នុងគោលបំណងដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ដោយធ្វើការជាមួយអាជីវកម្មដើម្បីបញ្ឈប់ការនាំចេញប្រេង និងសេវាទូរគមនាគមន៍ទៅកាន់តំបន់ជាប់ការសង្ស័យពីប្រតិបត្តិការឧក្រិដ្ឋកម្ម ដូជជាមជ្ឈមណ្ឌលបោកប្រាស់អនឡាញជាដើម។

ក្រុមហ៊ុន OR នាំចេញប្រេងសាំង និងម៉ាស៊ូត ១៥-២០ លានលីត្រ/ខែ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយផ្គត់ផ្គង់ឱ្យអតិថិជននូវប្រេងចម្រាញ់រួច នៅតាមស្ថានីយប្រេងឥន្ធនៈក្បែរថៃ ដូចជាក្រុង Myawaddy ក្រុង Tachileik ក្រុង Myeik និង Kawthoung ជាដើម។
គួរគូសបញ្ជាក់ថា ការបង្រ្កាបរបស់អាជ្ញាធរថៃធ្វើឡើងក្រោយរដ្ឋាភិបាលថៃបានប្ដេជ្ញាការពារពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ ក្រោយករណីជួញដូរមនុស្សលើតារាសម្ដែងចិនកាលពីដើមខែមករា បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយបង្កការលុបចោលដំណើរកម្សាន្តមកថៃទ្រង់ទ្រាយធំពីទេសចរចិន។
ទន្ទឹមនឹងការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង កាលពីថ្ងៃពុធ ថៃក៏បានផ្ដាច់ការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅតំបន់មួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនថៃ ដែលជាប់ការសង្ស័យពីប្រតិបត្តិការរបស់ឧក្រិដ្ឋជនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ