សេដ្ឋកិច្ច
អាកាសចរណ៍ជាតិកម្ពុជាពង្រីកជើងហោះហើរ សំដៅបំពេញតម្រូវការក្នុងស្រុក
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) បានបន្ថែមជើងហោះហើរក្នុងស្រុកនៅក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២៥ ស្របពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងមានការីកចម្រើន ដែលជំរុញដោយកំណើននៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-850-1024x614.png)
ក្រុមហ៊ុនក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានឹងធ្វើការហោះហើរចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ទៅតាមតារាងពេលវេលាដែលបានកំណត់ រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ដែលនឹងធ្វើការហោះហើរពីភ្នំពេញ-សៀមរាប។
លោក Zhan David នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាប្ដេជ្ញាបំពេញបេសកម្មក្នុងនាមជាអាកាសចរណ៍ជាតិ តាំងពីការបង្កើតមក ដោយមានមោនភាពក្នុងការបម្រើប្រជាជនកម្ពុជា ហើយក្រុមហ៊ុន តែងតែផ្ដល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DSC09849-1536x1024-1-1024x683.jpg)
យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់កម្ពុជារួមមាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើនឡើង ១៤% ក្នុងនោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា បន្ទាប់ពីការធូរស្រាលនៃជំងឺកូវីដ១៩ ការតភ្ជាប់ជើងហោះហើរចាប់ផ្ដើមបណ្ដើរៗ ខណៈសន្ដិសុខ និងគោលនយោបាយក្នុងវិស័យទេសចរណ៍មានភាពទាក់ទាញ ដែលនាំឱ្យតម្រូវការ និងការតភ្ជាប់នោះជើងហោះហើរក៏កើនឡើងកាន់តែច្រើន។
លោក ស៊ីន ចាន់សិរីវុត្ថា រំពឹងថា នៅឆ្នាំ ២០២៥ ការតភ្ជាប់ជើងហើរហោះរំពឹងមានកំណើនបន្ថែមទៀត ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនបានតភ្ជាប់រួចហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/465025070_8767233133333350_4825789216339437368_n-1024x681-2.jpg)
ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅតែជារបៀបវារៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម, ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស និងបង្កើតការងារ។
យោងតាមក្រសួងទេសចរណ៍ វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ២០១៩។ ភ្ញៀវទេសចរបរទេសមកលេងកម្ពុជាច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក។
ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស(អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% (២០២៤) តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (២០១៩)៕
តារាងពេលវេលា និងទិសដៅខាងក្រោម៖
![](https://www.kampucheathmey.com/wp-content/uploads/2025/02/475978492_1034356278707966_1057305519123472681_n-1022x1024.jpg)
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?