Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ​ បានអំពាវនាវឱ្យស្ថាប័នរដ្ឋ​នានា​រៀបចំផែនការ​ដើម្បី​ដោះស្រាយបញ្ហាដែលអាច​កើត​មាន ជុំវិញ​លទ្ធភាព​នៃសង្រ្គាម​ពាណិជ្ជកម្ម​ពិភព​លោក​នៅឆ្នាំ​នេះ ចំពេល​ស្ថានភាពសេដ្ឋកិច្ចសកលស្ថិតក្នុងភាពស្រពិចស្រពិលដោយសារតែគោលនយោបាយពន្ធគយរបស់អាមេរិក។ នេះបើតាម​ការ​ចុះផ្សាយរបស់​កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយ​ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធថា ​ការវិវត្តនៃស្ថានភាព​សេដ្ឋកិច្ច ជាពិសេសពាក់ព័ន្ធនឹងដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងប្រទេសចិន នឹងមានឥទ្ធិពលផ្ទាល់ទៅលើការនាំចេញ ការផលិត និងសកម្មភាពអាជីវកម្មរបស់វៀតណាម។

លោក​​ថ្លែង​ថា​៖ «​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​នឹង​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់ និង​កាត់បន្ថយ​ទីផ្សារ​នាំចេញ​របស់​វៀតណាម​» ​ខណៈ​​ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​តាមដាន​ស្ថានការណ៍​យ៉ាង​ដិតដល់។

ការព្រមានរបស់​លោក ឈិញ ធ្វើឡើង ក្រោយ​ក្រសួងផែនការ និងការវិនិយោគចេញរបាយការណ៍មួយ​ ដោយ​បាន​គូស​បញ្ជាក់ផងដែរស្ដីពីហានិភ័យ នៃ «សង្រ្គាម​ពន្ធ​គយ​សកលថ្មី»។ ​របាយការណ៍​នោះនិយាយថា ​ហានិភ័យកើតចេញពីការលេចឡើងនៃបញ្ហាប្រឈម​ថ្មី ជាពិសេសគោលនយោបាយដែលមិនអាចទាយទុកជាមុនបានពីសហរដ្ឋអាមេរិក និងប្រតិកម្មពីប្រទេសដទៃទៀត។

ជាក់ស្ដែង​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បាន​ប្រកាសដាក់ពន្ធ ២៥ ភាគរយ លើ​ទំនិញ​នាំចូលពីកាណាដា​ និងម៉ិកស៊ិក ​ ប៉ុន្តែផ្អាកវិញ​រយៈពេល ៣០ ថ្ងៃ ក្រោយ​ចរចាគ្នា បន្ទាប់ពី​ប្រទេសទាំង​២ប្រកាសសងសឹកជាមួយនឹង​វិធានការដូចគ្នា។ យ៉ាងណាមិញ ពន្ធ ១០ ភាគរយ លើចិន​ នៅតែបន្តចូលជាធរមានចាប់តាំងពីថ្ងៃអង្គារ ដែល​បង្កការឆ្លើយតប​ពីចិន​ ដោយការដំឡើងពន្ធលើទំនិញ​អាមេរិក​ផងដែរ ដែល​ការណ៍នេះ​ហើយដែល​ធ្វើឱ្យជម្លោះពាណិជ្ជកម្មអាមេរិក-ចិន កើនកម្ដៅជាថ្មី។

ជាមួយគ្នានោះ អស្ថិរភាព និងជម្លោះបន្តកើនឡើង​ក្នុង​ប្រទេស និងតំបន់មួយចំនួន ខណៈ​សេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញយឺតៗ និងខ្វះស្ថិរភាព។ កត្តាទាំងនេះប៉ះពាល់ដល់ការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសការនាំចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម