Connect with us

សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍នៅ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញ​ពីគំនិតផ្តួចផ្តើម​ក្នុងការ​បង្កើតសួន​ឌីជីថល​មួយ ដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និង​ការ​កសាង​សហគមន៍ឌីជីថល​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបទបង្ហាញក្នុង​សន្និបាត​បូកសរុបលទ្ធផលការងារ​រយៈ​ពេល ៥ ឆ្នាំ ឆ្នាំ២០២០-២០២៤ នៃដំណើរឆ្ពោះ​ទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារ លោក ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យដឹងថា សួនឌីជីថលនេះ នឹងក្លាយជាច្រកចេញ-ចូលតែមួយ​ដើម្បីគាំទ្រ​ដល់ធុរកិច្ចថ្មីឌីជីថល, ផ្តល់​ការគាំទ្រកិច្ចការរដ្ឋបាល និងអនុលោមភាព, ផ្សារភ្ជាប់ធុរកិច្ចថ្មីឌីជីថល​ទៅនឹង​ឧស្សាហកម្ម និង​ការអប់រំជំនាញឌីជីថលដោយផ្សារភ្ជាប់នឹងឱកាសការងារ។

លោក ហាក់ សុខហេង បានឱ្យដឹងបន្ថែមថា សួនឌីជីថល នឹងចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យាល័យ និងក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ក្នុង​ការដើរតួនាទីជាមជ្ឈមណ្ឌលអប់រំ ដើម្បីជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់​ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាសការងារដោយផ្ទាល់និងការងារពីចម្ងាយ ព្រមទាំង​លើកទឹកចិត្ត​សិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យក​ជំនាញឌីជីថល​ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ។

ក្រៅពីនេះ សួនឌីជីថលនេះ ក៏នឹងក្លាយ​ជាមជ្ឈមណ្ឌលទិន្នន័យជាតិទី១ សម្រាប់បំពេញ​តម្រូវ​ការទាំង​វិស័យ​សាធារណៈនិងឯកជន, ផ្តល់សេវា Data Hosting មួយប្រកប​ដោយសុវត្ថិភាព ការជឿទុកចិត្ត និងតម្លៃសមរម្យ, ទីស្នាក់ការ​សម្រាប់​ក្រុមហ៊ុនបច្ចេកវិទ្យា, ទាក់ទាញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងតំបន់ និង​ពិភពលោក​មកដាក់​ប្រតិបត្តិការ​នៅកម្ពុជា, ដើរ​តួនាទី​ជាច្រកទ្វារសម្រាប់ភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន, ផ្តល់​ទីកន្លែង​តាំង​ពិព័រណ៍​នូវស្នាដៃ​នវានុវត្តន៍​ពីធុរកិច្ចថ្មីឌីជីថល មជ្ឈដ្ឋាន​សិក្សា អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន និងភ្នាក់ងាររដ្ឋាភិបាល​នានា និង​ផ្តល់ជាទីតាំង​សម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ដើម្បីជំរុញកិច្ចសហការ និងការចូលរួមពីសាធារណជន។

បើតាមលោក ហាក់ សុខហេង បាន​បញ្ជាក់​ថា ក្រសួងប្រៃសណីយ៍ កំពុង​តែសិក្សា​ដើម្បីកំណត់​ជម្រើសទីតាំង​សួន​ឌីជីថល និង​រៀបចំការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនានា។ 

លោកថា ការបង្កើតសួនឌីជីថល នឹងដើរតួនាទី​យ៉ាងសំខាន់ក្នុង​ការ​ជំរុញការ​អភិវឌ្ឍជំនាញឌីជីថល ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ការរៀប​ចំហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថលគាំទ្រ រួមមាន មជ្ឈមណ្ឌលទិន្នន័យ និងការកសាងសហគម ន៍ឌីជីថលមួយ ក្នុងការទាក់ទាញវិនិយោគិន សំដៅរួម​ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបង្កើតសួនឌីជីថលនេះ គឺបន្ទាប់ពីក្រសួងបានសិក្សាពីប្រទេសថៃ គឺគម្រោង Thailand Digital Valley ស្ថិតលើទំហំដីប្រមាណ ១២ ហិកតា ក្នុងខេត្តឈុនបុរី ចម្ងាយ ៨០ គីឡូម៉ែត្រ ពីទីក្រុង​បាងកក ដែលគម្រោងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ ដោយសម្រេចបាន៦០%។

គម្រោងនេះ បានផ្តល់ការគាំទ្រ​ដល់ធុរ​កិច្ចថ្មីឌីជីថល និងរកសាងសហគមន៍ឌីជីថល និងការលើកចិត្ត ដូចជា ពន្ធសាជីវកម្ម និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម