សេដ្ឋកិច្ច
ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម
ក្រុមហ៊ុន Tropicam Fruit and Vegetables នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះកិច្ចសន្យាទិញបន្លែពីសហគមន៍កសិកម្មទំនើប ក្នុងតម្លៃថេរគឺ ២០០០ រៀលក្នុងមួយគីឡូក្រាម។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «ជាមួយនឹងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា សហគមន៍នឹងលក់បន្លែចម្រុះជូនក្រុមហ៊ុនក្នុងតម្លៃថេរ ២០០០៛/គីឡូ ទោះបីជាថ្លៃស្ពៃនៅក្រៅសហគមន៍ក្នុងពេលបច្ចុប្បន្នត្រឹមតែ ៥០០៛/គីឡូ ក៏ដោយ។ ការគាំពារពីហានិភ័យទីផ្សារគឺអត្ថប្រយោជន៍ដ៏សំខាន់មួយទៀតនៃសហគមន៍កសិកម្មទំនើប ដែលកសិករសមាជិកទទួលបាន ក្រៅពីការគាំទ្រខាងផ្នែកដើមទុន និងបច្ចេកទេស»។
បន្លែចម្រុះទាំង ៤ ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងសាឡាត់ ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» អាចប្រមូលផលបានប្រមាណ ៥ តោនក្នុងមួយថ្ងៃ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា សកម្មភាពដាំដុះទាំងអស់នៅកម្ពុជា ជាការផ្ដល់ឱកាសបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ខណៈរដ្ឋាភិបាលអាចប្រែក្លាយមុខរបរដាំបន្លែទៅជាមុខរបរមួយដែលផ្ដល់ប្រាក់ចំណេញខាងផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយនឹងបង្ករបរិយាកាសឱ្យមានភាពច្បាស់លាស់មួយតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យអ្នកដែលផលិតលក្ខណៈគ្រួសារ អាចមានលទ្ធភាពប្រកួតប្រជែងជាមួយអ្នកធ្វើទ្រង់ទ្រាយធំ ជាពិសេសអាចប្រកួតប្រជែងជាមួយបន្លែនាំចូល៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ