សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ
លោក ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ឆ្នាំ២០២៥ នេះ ជាឆ្នាំដ៏សំខាន់សម្រាប់ សហគ្រិនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥ ក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហែម វណ្ឌឌី បានគូសបញ្ជាក់ថា លទ្ធផលដែលសហគ្រិនខ្មែរសម្រេចបាននៅក្នុងឆ្នាំ២០២៤ បានបង្ហាញពីភាពរឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពរីកចម្រើនរបស់អាជីវកម្ម និងពង្រឹងឧត្តមភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ សម្រាប់ឆ្នាំ២០២៥ បេសកកម្មរបស់សហគ្រិនខ្មែរ នឹងបន្តផ្តោតលើការផ្តល់នូវធនធានចាំបាច់ ជំនាញបច្ចេកទេស និងឱកាសផ្សេងៗសម្រាប់សហគ្រិនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើននៅក្នុងទីផ្សារសកល។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ឆ្នាំ២០២៥ នេះ ជាឆ្នាំដ៏សំខាន់សម្រាប់ សហគ្រិនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។ សហគ្រិនខ្មែរ នឹងបំពេញភារកិច្ចជាយុទ្ធសាស្ត្របន្ថែមទៀត ជាកាតាលីករ ជាអ្នកលើកស្ទួយ និងជាអ្នកសម្របសម្រួលក្នុងការអភិវឌ្ឍអនុវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលជាអាទិភាពគន្លឹះ»។
បន្ថែមពីនេះ ក្រុមប្រឹក្សាបរធនបាល បានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាងប្រព័ន្ធនវានុវត្តន៍ ជំរុញកំណើនធុរកិច្ច និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
គួរជម្រាបថា ឆ្នាំ២០២៤ សហគ្រិនខ្មែរ សម្រេចបានសមិទ្ធផលធំៗចំនួន ៤ គួរឱ្យកត់សម្គាល់ ដូចជា កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur Program)៖ និស្សិតប្រមាណ ១.០០០នាក់ មកពីសាកលវិទ្យាល័យចំនួន២៥ នៅទូទាំងប្រទេស បានចូលរួមបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ។ ទី២. កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤៖ បានជ្រើសរើស និងប្រគល់ពានរង្វាន់ដល់ជ័យលាភីចំនួន ១៤ ក្រុមហ៊ុន/ក្រុម ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រមាណ ២.០០០នាក់។
ទី៣. ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ ព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំនេះបានប្រមូលផ្តុំសហគ្រិនជាច្រើនមកជួបជុំគ្នា និងមានអ្នកចូលរួមប្រមាណ ២០.០០០ នាក់ រួមទាំងសហគ្រិនកម្រិតវិទ្យាល័យ សហគ្រិនមហាវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី សហគ្រាសធុនតូចនិងមធ្យម និងអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមានការតាំងបង្ហាញផលិតផល និងសេវាកម្មផងដែរ។
និងទី៤. ការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល៖ សហគ្រិនខ្មែរបានគាំទ្រសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន ១២ ចូលរួមតាំងពិព័រណ៍អន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅប្រទេសបារាំង។ ក្នុងឆ្នាំ២០២៤ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិនេះ មានក្រុមហ៊ុនប្រមាណ ៧.៨០០ ក្រុមហ៊ុនមកពី ១៣០ ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤០០.០០០ ប្រភេទ ដែលរួមមានផលិត ផលចំណីអាហារ ភេសជ្ជៈ និងគ្រាប់ធុញ្ញជាតិ ហើយមានអ្នកចូលទស្សនាសរុបប្រមាណ ២៨៥.០០០ នាក់ មកពីប្រមាណ ២០០ ប្រទេស។
គិតត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរបានផ្តល់ជំនួយថវិកាគាំទ្រដល់សហគ្រិនចំនួន ៩០៧ នាក់ តាមរយៈកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម។
លើសពីនេះ សហគ្រិនខ្មែរក៏បានផ្តល់ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យអ្នកទទួលផលទាំងនោះទាក់ទាញហិរញ្ញប្បទានខាងក្រៅបន្ថែម ដែលក្នុងនោះរួមមានហិរញ្ញប្បទានវិនិយោគប្រមាណ ២៥.២ លានដុល្លារ និងកម្ចីប្រមាណ ១២.៣ លានដុល្លារ ចាប់តាំងពីឆ្នាំ២០២០ មក៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?