Connect with us

សេដ្ឋកិច្ច

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ០០០ តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបែរជាមានភាពល្អប្រសើរ​ពោលគឺកើនឡើង​ទ្វេ​ដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀល​ក្នុង​មួយគីឡូក្រាម។ នេះបើយោងតាមរបាយការណ៍របស់​សមាគម​សហព័ន្ធ​ម្រេច និងគ្រឿង​ទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី​ ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា​ អនុវិស័យម្រេច​បាន​ជួ​ប​ប្រទះនឹងបញ្ហាប្រឈមមួយចំនួននៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដូចជាបញ្ហា​​អា​កាស​​​ធាតុក្តៅ និងមានរយៈពេលវែង, តម្លៃជីថ្នាំថ្លៃ ការបន្លំគុណភាពជីថ្នាំ និងបច្ចេកទេសដាំដុះថែទាំរបស់កសិករភាគច្រើននៅមានកំរិត ខណៈទីផ្សារនាំចេញភាគ​ច្រើន​​ពឹង​លើ​​​​វៀតណាម មានក្រុមហ៊ុនប្រមូលទិញតិចតួច។

លោក ម៉ាក់ នី សង្ឃឹមថា នៅឆ្នាំ ២០២៥ ទិន្នផលម្រេចនឹងមានការកើនឡើង ប៉ុន្តែមាន​ម្រេច​មួយ​​​ចំនួនបាន​ងាប់ដោយសារអាកាសធាតុក្ដៅ។

លោក ម៉ាក់ នី​ សង្ឃឹមថា ​ក្រុមហ៊ុននាំចេញអាចនាំចេញទៅចិនបានច្រើនជាងឆ្នាំមុន​ហើយទី​ផ្សារ​ផ្សេងៗ​​​ក្រៅពីវៀត​ណាមនឹងមានការកើនឡើងផងដែរតាមរយៈ​ការស្វែងរកអ្នកទិញ​ក្រៅ​ប្រទេស​របស់ក្រុមហ៊ុននាំចេញ។

បើតាមលោក ម៉ាក់ នី ការនាំចេញម្រេចកម្ពុជាជាផ្លូវការសម្រេចបានប្រមាណ ៦ ពាន់តោន នៅ​ក្នុងឆ្នាំ ២០២៤ ខណៈនៅមានការនាំចេញក្រៅផ្លូវការមួយចំនួនទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំ​ចេញ​ម្រេច កើនឡើងជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

តម្លៃម្រេចធម្មតានៅ​កម្ពុជា​​បានហក់ឡើងទ្វេដងរហូតដល់ជិត ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម បើធៀបនឹង​តម្លៃ​ក្នុង​ឆ្នាំ ២០២៣ ដែលលក់បានត្រឹមជាង ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ជាទូរទៅនៅក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់ ១,៧​-២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​។

ទីផ្សារម្រេចកម្ពុជា ត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេស​បន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុបជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម