Connect with us

ព័ត៌មានជាតិ

រដ្ឋ​កំពុងជំរុញគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ផ្តល់ឥណទានបន្ថែមដល់វិស័យកសិកម្ម

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសហការជាមួយ ធនាគារជាតិនៃកម្ពុជា​ជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប​ង្កើនការផ្តល់ឥណទានបន្ថែមដល់​វិស័យកសិកម្ម ជាពិសេសផ្តល់ដល់សហគមន៍កសិកម្មទំនើប ដើម្បីជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយលោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈពិភាក្សាស្តីពី ឥណទាន កសិកម្ម​។  នៅក្នុងកិច្ចប្រជុំនេះមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណ ៤០ រូប។

​គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាអំពី លទ្ធភាពពង្រីកប្រភពឥណទានសម្រាប់ “សហគមន៍កសិកម្មទំនើប” ដើម្បីជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា។ នេះបើយោងតាម NBC។

លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងការនាំចេញ។

លោកថា៖«ក្នុងទិសដៅនេះ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ឯកឧត្តមបានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ»។

រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា ​ ធ្លាប់បានលើកឡើងថា ​ ក្រសួង​សង្ឃឹមថា ទំហំ​ឥណទាន​ការ​​ប្រា​ក់ទាប នឹង​កើនឡើង ហើយ​ផ្តល់​ចំ​គោលដៅ​អាទិភាព​ដែល​បានកំណត់ នៅក្នុង​វិស័យ​កសិកម្ម​។​

​លោកថ្លែងថា​ ​ឥណទាន​ការប្រាក់​ទាប​នឹងត្រូវ​បាន​ប្រើ​ប្រាស់​ជា​មធ្យោបាយ​ក្នុងការ​លើកទឹកចិត្ត និង​តម្រង់ទិស​តួអង្គ ទាំងឡាយ​ដល់​ការអនុវត្ត​ការ​ច្រង​ក្រង​ជា​បណ្ដាញ​ពី​កសិករ​ដល់ទី​ផ្សារ និង​ការអនុវត្ត​ផលិតកម្ម​តាម​កិច្ចសន្យា​។

លោកថា ពាក់ព័ន្ធ​នឹង​ការផ្តល់​ឥណទាន​ការប្រាក់​ទាប ធនាគារ​អភិ​វឌ្ឍន៍​ជនបទ និង​កសិកម្ម​បានផ្តល់​ឥណទាន​ប្រមាណ ​៣៨០ ​លាន​ដុល្លារ​អាមេរិក​រួចហើយ​ដល់​កសិករ និង​អ្នក​កែច្នៃ​ផលិត​ផល​កសិកម្ម​ដល់​ជាង ៦០ ​ភាគ​​រយ នៃ​ឥណទាន​នេះ ដែលមាន​អត្រា​ការប្រាក់​ប្រចាំឆ្នាំ​ក្នុង​រង្វង់​ត្រឹម​ ៥ ទៅ​ ៥,៥​ ភាគរយ​ប៉ុណ្ណោះ​​កាលពីឆ្នាំ២០២៣​។

​លោក កៅ ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) ធ្លាប់បាន​លើកឡើងនៅក្នុងកម្មវិធីកន្លងមកថា ក្នុង​គោលបំណង​ផ្តល់​សេវា​ធនាគារ​ពេញលេញ​តាម​បណ្តា​ខេត្ត ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាកសិករ ឱ្យ​កាន់តែ​ងាយ​ស្រួល​ជាង​មុន ក្នុង​ការទទួល​បាន​ឥណទាន​មានការ​ប្រាក់​ទាប​។​

​លោកថ្លែងថា​​ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​អាណា​ព្យា​បាល ធនាគារ ARDB បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ជា​ការិយាល័យ​ចល័ត​​នៅតាម​បណ្តា​ខេត្ត ដើម្បី​ផ្តល់​សេវា​ធនាគារ​ជូន​ប្រជាកសិករ សហគមន៍​កសិកម្ម រោង​ម៉ាស៊ីន​កិនស្រូវ សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​​ឧស្សាហកម្ម ឱ្យទទួល​​បាន​កម្ចី​ដែលមាន​អត្រា​ការ​ប្រា​ក់ទាប ដើម្បី​ជំរុញ​ការ​អភិ​​វ​ឌ្ឍ​វិស័យ​កសិកម្ម​ឱ្យកាន់តែរីកច​ម្រើន៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២ នាទីutes មុន

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

សង្ក្រាន្តវត្តភ្នំ
ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោម​អធិបតីភាព អភិបាលរាជធានី

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ២ ម៉ោង មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម៦ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

Sokha Hotels

ព័ត៌មានពេញនិយម