សេដ្ឋកិច្ច
ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ
លោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មាធិការទី៩ ព្រឹទ្ធសភា បានទទួលស្គាល់នូវសមិទ្ធផលនានារបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានធ្វើក្នុងការផ្តល់ការងារស្តង់ដារនីយកម្ម ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ និងការពង្រីកការផ្គត់ផ្គង់ទឹកស្អាតជាដើម។

ក្នុងជំនួបកាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅព្រឹទ្ធសភា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីវឌ្ឍនភាពនៃអាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង រួមទាំងការអភិវឌ្ឍឧស្សាហកម្ម, ការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, ការពង្រីកសេវាទឹកស្អាត, ការវិវត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យស្របតាមគោលដៅសង្គម-សេដ្ឋកិច្ច និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផងដែរ។
លោក អ៊ុំ សារិទ្ធ បានកោតសរសើរចំពោះសមិទ្ធផលការងាររបស់ក្រសួង ដោយលើកឡើងថា គណៈកម្មាធិការទី៩ ព្រឹទ្ធសភា តែងចុះប្រមូលព័ត៌មាន និងតាមដានវឌ្ឍនភាពនៅតាមមូលដ្ឋានឧស្សាហកម្មនានានៅក្នុងប្រទេស។ ជាពិសេសលើការងារស្តង់ដារនីយកម្ម ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។

ជាមួយគ្នានោះ គណៈប្រតិភូ ក៏បានលើកសំណួរមួយចំនួនទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសនិរន្តរភាពនៃការប្រើប្រាស់ប្រភពទឹកក្រោមដី វិធានការក្នុងការសន្សំសំចៃទឹក និងកង្វល់ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
គណៈប្រតិភូ បានទទួលស្គាល់អាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង និងលើកឡើងថា «ទំនួលខុសត្រូវទាំងនេះទាមទារឱ្យក្រសួងមានមន្ត្រីរាជការដែលជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបច្ចេកទេសឱ្យបានច្រើន»៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ