Connect with us

ព័ត៌មានជាតិ

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត ​ជាពិសេសពង្រីកការនាំចេញនូ​វផលិតនានារបស់កម្ពុជាទៅបណ្តាប្រទេសនានានៅតំបន់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ MOU នេះត្រូវធ្វើឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ រវាងលោកស្រី ចម និម្មល​ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម​កម្ពុជា និង លោកម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid bin Abdullah Al-Kassabi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការរបស់លោកស្រីទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

បើយោងតាមក្រសួងពាណិជ្ជកម្ម ៖«អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹង និងជំរុញការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងដើម្បីសម្រួល និងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។

កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ដដែលលោកស្រី​ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ក៏បាន​ ជួបពិភាក្សាការងារទ្វេភាគីជាមួយលោកបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត (Saudi Food and Drug Authority) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ហើយភាគីទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ឱសថ និងរបស់ប្រើប្រាស់។

លោកស្រីរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តភាគីអារ៉ាប៊ីសាអូឌីត ឱ្យពិចារណាលើការវិនិយោគកែឆ្នៃផលិតផលហាឡាល់ សម្រាប់ការនាំចេញ។

​​​កាលពីឆ្នាំ២០២៤  កម្ពុជា-​អារ៉ាប៊ីសាអូឌីត បានបញ្ចប់ការ​​ចរចាស្តី​ពី​សេចក្តី​ព្រាង​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ។​

ក្រុមហ៊ុន វ័នរ៉ូដ គ្រុប កាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០២៤ បានធ្វើការនាំចេញអង្ករកម្ពុជាជាផ្លូវការទៅកាន់ទីផ្សារប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដោយធ្វើការដឹកជញ្ជូនលើកទី១ ចំនួន ៥០០ តោន ហើយប្រទេសអេមីរ៉ាតអារ៉ាប់រួម ធ្វើការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០ តោន​ ស្មើនឹង ៥៤ លានដុល្លារអាមេរិក។

ក្នុងពិធីនាំចេញនោះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួល​ជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមនេះ។

លោកស្រីរដ្ឋមន្ត្រី បានលើកឡើងថា ការនាំចេញអង្ករនាពេលនេះ មិនត្រឹមតែជាការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំង​ជាការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន ដែលមាន​ក្រុមហ៊ុន វ័នរ៉ូដ គ្រុប ជាតំណាងផងដែរ។ លើសពីនេះការនាំចេញនេះនឹងបើកទីផ្សារថ្មីសម្រាប់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និងវិនិយោគ ហើយនឹងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗ ជាច្រើនបន្ថែមទៀត។

​កាលពីពីថ្ងៃ​ទី ​៨​-១៤ ខែធ្នូ ក្នុងដំណើរទស្សន​​ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន ៤ នៅ​តំបន់​មជ្ឈឹមបូព៌ា និង​អ៊ឺរ៉ុប​ ដែល​រួម​មាន​ ប្រទេស​​អារ៉ាប៊ីសាអូឌីត កាតា តួកគី និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួមនោះ សម្តេចតេជោក៏បានស្នើដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីតជួយទិញអង្ករកម្ពុជា និងលើកទឹកចិត្តដល់វិនិយោគិនានាពីបណ្តាប្រទេសទាំងនោះមកបណ្តាក់ទុនលើវិស័យកែច្នៃផលិតផលស្រូវ និងឃ្លាំងស្តុកស្រូវដើម្បីនាំចេញទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់នោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម