Connect with us

សេដ្ឋកិច្ច

ការនាំចេញចេកអំបូងលឿងកម្ពុជា ថយចុះក្នុងរង្វង់ ៧ % កាលពីឆ្នាំ២០២៤

បានផុស

នៅ

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​​លោក ឃឹម ហ្វីណង់បានឱ្យ​​ដឹង​ថា ការ​នាំ​ចេញ​ចេក​អំបូង​លឿង​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ការ​ថយ​ចុះ​ក្នុង​រង្វង់​ប្រមាណ ៧ % បើ​ធៀប​ទៅ​និង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣ ដោយសារតែការប្រកួតប្រជែងជាមួយប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងមកកាន់កម្ពុជាថ្មីនៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ​ ជុំ​វិញ​ការ​នាំ​ចេញ​ចេក​អំបូង​លឿង​របស់​កម្ពុជា​នេះ លោក ឃឹង ហ្វីណង់​ ​​ថា ការ​ថយ​ចុះ​នៃ​ការ​នាំ​ចេញ​ចេក​អំបូង​លឿង​កម្ពុជា​ទី​ផ្សារ​បរទេស​នេះ​ ដោយ​លោក​សង្កេត​ឃើញ​ថា កម្ពុជា​រង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ពី​ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​ធ្វើ​ផលិត​កម្ម​ចេក​អំបូង​លឿង​នេះ​ផង​ដែរ​ ជា​ពិសេស​ការ​ប្រកួត​ប្រជែង​ខាង​ផ្នែក​ថ្លៃ​ដើម​ផលិត​នេះ​តែ​ម្តង​។

ទោះ​ជា​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​អះអាង​ថា​៖ «ស្ថាន​ភាព​បែប​នេះ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​២០២៥ ដែល​​ជា​ការ​រំពឹង​ទុក​​នៃ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​ក្នុង​ការ​នាំ​ចេញ​ចេក​អំបូង​លឿង»​។

លោកថា៖​ក្នុង​នាម​ជា​ក្រសួង​កសិកម្ម គឺ​​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជំរុញ​ឱ្យ​អ្នក​ផលិត​ ឬ​​ក្រុមហ៊ុន​​ដែល​ធ្វើ​ផលិត​កម្ម​ និង​នាំ​ចេញ​ចេក​អំបូង​លឿង​នេះ ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពួក​គាត់​អាច​កាត់​បន្ថយ​ថ្លៃ​ដើម​ឱ្យ​បាន​ទាប​ជាង​មុន​ សំដៅ​ធ្វើ​យ៉ាង​ណា​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ខាង​ផ្នែក​តម្លៃ​ជា​មួយ​ប្រទេស​ដែល​ដាំ​ចេក​អំបូង​លឿង​នេះ​ដូច​គ្នា​តួយ៉ាង​ដូច​ជា​ប្រទេស​វៀតណាម​ជា​ដើម​។

លោក ឃឹម ហ្វីណង់ បាន​អះអាង​ថា « ទោះ​កម្ពុជា​រង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ចែក​អំបូង​លឿង​ក៏​ពិត​មែន​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​កម្ពុជា​យើង គឺ​​នៅ​តែ​ជា​ប្រទេស​ដែល​មាន​ព្រាប​សម្រាប់​ទីផ្សារ​ចេក​អំបូង​លឿង​នេះ ជា​ពិសេស​ទៅ​លើ​ផ្នែក​គុណភាព​តែ​ម្តង​»។

ទន្ទឹម​នេះ បើ​តាម​លោក​ ខេន ថាញ់ ប្រធាន​ការិយាល័យ​ ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពត បាន​ឱ្យ​ដឹង​ថា ក្នុងឆ្នាំ២០២៤ ខេត្ត​កំពត​​មាន​ផ្ទៃដី​ដាំ​ដុះ​ចែក​អំបូង​លឿង​សរុប​ប្រមាណ ១៤១១ ហិតា ក្នុងនោះមាន​ក្រុម​ហ៊ុន​ចំនួន ២ ដែល​ដាំ​ដុះ​ និង​វិនិយោគ​លើ​ដំណាំ​នេះ។

១.ក្រុម​ហ៊ុន​វើល​ទ្រីស្ដារ ដែល​ក្រុម​ហ៊ុន​នេះ បាន​ធ្វើ​ការ​ដាំ​ដុះ​ចែក​សម្រាប់​នាំចេញទៅចិន​លើ​ផ្ទៃ​ដី​ប្រមាណ​ ៥ ៣៩៩,៩ ហិតា​។ ក្នុង​នោះ ក្រុម​ហ៊ុន បាន​ធ្វើ​ការ​នាំ​ចេញ​ចេក​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន ក្នុង​តម្លៃជាមធ្យម​លក់​ចេញ ៧ ដុល្លារ/កេស បច្ចុប្បន្ន​បាន​ប្រើប្រាស់កម្លាំងពលកម្ម ១ ០០០នាក់។

ដោយ​ឡែក ​ក្រុម​ហ៊ុន Longmate ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជា​ប្រចាំ​ប្រមាណ ៣៦០ នាក់ និង​កម្លាំង​បណ្តោះ​អសន្ន ១៩០ នាក់​ ផង​ដែរ ​សម្រាប់​ផលិតកម្ម​ចេក​អំបូង​លឿង​​។

ជា​មួយ​គ្នា​នោះ ក្រុម​ហ៊ុន ទទួល​បាន​បរិមាណផល​នាំ​ចេញ​សរុប ៨ ០០០ តោន ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ ដែល​មាន​តម្លៃជា​មធ្យម​ប្រមាណ​ ១០ ដុល្លារ/កេស ដោយ​ឡែក​តម្លៃជាមធ្យមលក់ក្នុងស្រុក ៨ ដុល្លារ/កេស ១ (៥០០ ទៅ ១៥៥០ កេស ក្នុង​មួយ​កុងតឺន័រ)

កម្ពុជាមាន​ផ្ទៃដី​ដាំ​ដុះ​ចេក ប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​ប្រមូល​ផល​ជាង​១១​ពាន់​ហិកតា នៅក្នុង​ឆ្នាំ​២០២២ និង​អាចមាន​ការកើនឡើង​តិចតួច ក្នុង​ឆ្នាំ​២០២៣ កន្លងមកនេះ ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួមមាន​ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម កំពង់ស្ពឺ​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម