សេដ្ឋកិច្ច
សួនឧស្សាហកម្មស្វាយចន្ទីទំហំជិត ៦០០ ហិកតា នឹងលេចរូបរាងនៅខេត្តកំពង់ធំ
សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី មានទំហំផ្ទៃដីជិត ៦០០ ហិកតា នឹងលេចចេញជារូបរាងនៅក្នុងខេត្តកំពង់ធំឆាប់ៗនេះ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ជាទស្សនៈផ្ទាល់ខ្លួនលោកចង់ឲ្យ តំបន់សួនឧស្សាហកម្មស្វាយចន្ទី មានលក្ខណៈដូចតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានទទួលការឧបត្ថម្ភធនលើផ្នែកបច្ចេកទេស និងការលើកលែងពន្ធមួយចំនួនដូចជាពន្ធនៃការនាំចេញត្រូវបានលើកលែង ប៉ុន្តែផ្ដោតតែលើកសិឧស្សាហកម្មប៉ុណ្ណោះ។
លោក អួន ស៊ីឡុត បន្ថែមថា៖ «ជាសំណូមពរផ្ទាល់ខ្លួន ខ្ញុំចង់ឲ្យតំបន់សួនកសិ-ឧស្សាហកម្មឲ្យក្រុមហ៊ុនអាចមកធ្វើរោងចក្រនៅលើដីហ្នឹង ដោយមិនចាំបាច់មានភាគទុនជាកម្ពុជាទេ គាត់អាចជួលដីហ្នឹងបើករោងចក្រក្នុងអំឡុងពេលណាមួយ ដែលធ្វើឱ្យវិនិយោគិនមានភាពងាយស្រួល គាត់ទទួលបានការឧបត្ថម្ភធន គាត់អាចរួចពន្ធមួយចំនួន ហើយគាត់នៅបណ្ដុំគ្នាដែលគាត់អាចប្រមូលបានវត្ថុធាតុដើម អ្នកដែលនៅបណ្ដុំគ្នានេះ មិនមែនតែចន្ទីទេ អាចនឹងដំឡូងមីផងដែរ»។

លោកមិនបានដឹងថា ទីតាំងសួនឧស្សាហកម្មនឹងបង្កើតនៅតំបន់ណានោះទេ ប៉ុន្តែរដ្ឋបាលខេត្តគ្រោងត្រៀមដីជាង ៥០០ ហិកតា ដើម្បីបង្កើតសួនឧស្សាហកម្មស្វាយចន្ទីនេះឆាប់ៗ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។
កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ