Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

បានផុស

នៅ

ការ​លក់​របស់​រថយន្ត​អគ្គិសនី Tesla បានទទួលរង​ផល​ប៉ះពាល់​យ៉ាងខ្លាំង ក្រោយ​ពេលមានភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងជុំវិញការចូលរួមផ្នែកនយោបាយរបស់​នាយកប្រតិបត្តិ លោក Elon Musk។ ការ​ធ្លាក់​នេះ កើត​ឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ ដូចជា ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​បណ្ដា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត។

លោក ដូណាល់ ត្រាំ និង​លោក Elon Musk (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទស្សនាវដ្ដី Fortune កាល​ពី​ថ្ងៃ​ទី​៦​កុម្ភៈ ក្រុមហ៊ុន Tesla បាន​ថយ​ចុះ​ការ​លក់​ដល់​ទៅ​ប្រមាណ ៦០%។ អាជ្ញាធរ​សាធារណការ​សហព័ន្ធ​អាល្លឺម៉ង់ បាន​ឲ្យ​ដឹងថា ការ​ទិញ​រថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន​លោក Musk មាន​ត្រឹម​ ១ ២៧៧​គ្រឿង​ប៉ុណ្ណោះ នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០២៥ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន គឺ​ធ្លាក់​ចុះ​ខ្ទង់ ៥៩,៥%។

ចំណែក​សារព័ត៌មាន ABC News របស់​អូស្ត្រាលី បាន​ចុះ​ផ្សាយ​ថា ការ​លក់​របស់ Tesla ធ្លាក់​ចុះ​​ចំនួន​មួយ​ភាគ​បី នៅ​ក្នុង​ខែ​មករា​នេះ បើ​ធៀប​​នឹង​ឆ្នាំ​២០២៤។ ប្រភព​ពី​សារព័ត៌មាន​ដដែល បាន​​បង្ហាញ​ថា ពលរដ្ឋ​អូស្ត្រាលី​ និង​អតិថិជន​មួយ​ចំនួន​បាន​សម្ដែង​ការ​មិន​ពេញ​ចំពោះ​នាយក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន Tesla ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​នយោបាយ​នៅ​លើ​ទឹក​ដី​អាមេរិក។

ដោយ​ឡែក បើ​​ផ្អែក​លើ​ទិន្នន័យ​ពី​សារព័ត៌មាន The Standard ការ​លក់​របស់ Tesla មាន​ការ​​អន់​ថយ​ខ្លាំង​នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស បារាំង និង​ប្រទេស​សហភាព​អឺរ៉ុប​មួយ​ចំនួន​។ នៅ​ចក្រ​ភព​អង់គ្លេស ការ​ចុះ​ឈ្មោះ​ទិញ​​រថយន្ត​ Tesla ថ្មី មាន​ចំនួន ១ ៤៥៨​គ្រឿង​ប៉ុណ្ណោះ នៅ​ក្នុង​ខែ​មករា​ បើ​ធៀប​នឹង ១ ៥៨១​គ្រឿង​កាល​ពី​ឆ្នាំ​មុន ពោលគឺ​ថយ​ចុះ ៧,៧៨%។ ចំណែក​នៅ​បារាំង​វិញ ការ​លក់ Tesla ធ្លាក់​ចុះ​រហូតដល់ ៦៣%, ស៊ុយអែត ៤៤%,​​ ន័រវែស ៣៨% និង​ហូឡង់ ៤២%។ បន្ថែម​ពី​នេះ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​​ជា​ទីផ្សារ​ថយន្ត​​ធំ​បំផុត​របស់​អាមេរិក ការ​លក់ Tesla ក៏​​បាន​ធ្លាក់​ចុះ​ចំនួន ១២% ផង​ដែរ​។

(រូបថត៖ InsideEVs)

សូម​បញ្ជាក់​ថា ក្រោយ​​ឈ្នះ​ការ​​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤ ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​តែងតាំង​លោក Elon Musk ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​ប្រសិទ្ធភាព​រដ្ឋាភិបាល។ លោក Musk បាន​ចេញ​មុខ​គាំទ្រ​គណបក្ស​ស្ដាំ​និយម Alternative for Germany (AfD) នៅ​អាល្លឺម៉ង់ កាល​ពី​ខែ​ធ្នូ ដែល​ទង្វើ​នេះ​បាន​បង្ក​ជា​ភាព​ចម្រូង​ចម្រាស និង​ការ​ព្រួយ​បារម្ភ​​អំពី​​ការ​ជះ​ឥទ្ធិពល​ដ៏​ហួស​ហេតុ​​របស់​លោក។

បន្ថែម​ពី​នេះ ម្ចាស់​ក្រុមហ៊ុន Tesla បាន​រិះគន់​​ថ្នាក់​ដឹក​នាំ​អាល្លឺម៉ង់​ ក្នុង​នោះ​មាន​ទាំង​​លោក​ប្រធានាធិបតី Frank Walter Steinmeier។ កាលពីខែធ្នូ លោក Musk បានចោទប្រកាន់​លោក Steinmeier ថាជា «អ្នកប្រឆាំងលទ្ធិប្រជាធិបតេយ្យ» ហើយក៏បានជេរប្រមាថអធិការបតីលោក Olaf Scholz ផងដែរ។

លើស​ពី​នេះ​ទៀត លោក Musk ក៏​បាន​ធ្វើការ​រិះគន់​ឥត​ល្ហែ​​ចំពោះ​​នាយករដ្ឋមន្ត្រី​អង់គ្លេស ហើយ​ទាមទារ​ឲ្យ​លោក Keir Starmer ចុះ​ចេញ​ពី​តំណែង ហើយ​សង្កត់​ធ្ងន់​ថា ចក្រភព​អង់គ្លេស​​កំពុង​ឆ្ពោះ​ទៅ​រក​សង្គ្រាម​ស៊ីវិល ព្រោះ​តែ​គោល​នយោបាយ​ព្រំដែន និង​ជន​អន្តោប្រវេសន៍​របស់​ខ្លួន។

មួយ​វិញ​ទៀត លោក Musk បានរង​ការរិះគន់ បន្ទាប់ពីបានធ្វើកាយវិការ​មួយ​នៅឯពិធី​​​ស្បថ​ឡើង​កាន់​តំណែង​របស់ប្រធានាធិបតីអាមេរិក ដែលស្រដៀងនឹងការគោរព​របស់​ពួក​ណាស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ៣៧ វិនាទី មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ៣ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ព័ត៌មានជាតិ៤ នាទីutes មុន

កសិករ​​រស់នៅ​ខេត្ត​បាត់ដំបង ប្រើប្រាស់​ដី ១០ រ៉ៃ រកចំណូលបាន ២ ដងក្នុង ១ ឆ្នាំ ទ្រទ្រង់ជីវភាពគ្រួសារ

ព័ត៌មានជាតិ១៣ នាទីutes មុន

២០២៤ កម្ពុជា បញ្ជូនពលករទៅធ្វើការនៅថៃ ជាង ៣ ម៉ឺននាក់ ជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម