ព័ត៌មានជាតិ
កសិករខេត្តបាត់ដំបង ប្រើប្រាស់ដី ១០ រ៉ៃ រកចំណូលបាន ២ ដងក្នុង ១ ឆ្នាំ ទ្រទ្រង់ជីវភាពគ្រួសារ
កសិកររស់នៅឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានដាំដំណាំរយៈពេលវែងផង និងខ្លីផងលើផ្ទៃដី ១០ រ៉ៃ អាចបង្កើនប្រាក់ចំណូល ជាមួយការច្នៃប្រឌិតដីកុំឲ្យនៅទំនេរចោលក្លាយជាដីផ្តល់ប្រយោជន៍ សម្រាប់រកប្រាក់ចំណូលបន្ថែមក្រៅពីដំណាំប្រចាំរដូវកាល។

លោក ជា នឿម បានរៀបរាប់ថា លោកមានទំហំដី ១ រ៉ៃ ក្នុង ១ ឆ្នាំ ដោយអាចឲ្យលោករកចំណូលបាន ២ ដង ក្នុង ១ ឆ្នាំ តាមរយៈផលដំណាំកសិកម្ម ខណៈចំណូលរកបានលើកទី១ គឺការប្រមូលទិន្នផលពោត និងការរកចំណូលបានលើកទី២ គឺ បន្លែស្ពៃជើងទា។
ការដាំបន្លែស្ពៃជើងទា ឬស្ពៃជ្រក់នេះ លោកមានជំនាញយូរឆ្នាំហើយ និងមានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់ឲ្យទិន្នផលស្ពៃទទួលបានល្អប្រសើរសម្រាប់ផ្គត់ផ្គង់លើទីផ្សារ តាមការរំពឹងទុករបស់លោក។
ការដាំបន្លែស្ពៃជើងទានេះ លោក ជា នឿម ថា «ខ្ញុំមានបទពិសោធន៍ក្នុងការដាំស្ពៃជើងទានេះ ជិត ២០ ឆ្នាំមកហើយបើគិតមកដល់ពេលនេះ គឺបាន ជាង ១៥ ឆ្នាំ មកហើយ»។
កសិករជើងចាស់រូបនេះបានពន្យល់ថា «វិធីសាស្រ្តនៃការដាំដុះស្ពៃឲ្យទទួលបានទិន្នផលខ្ពស់ គឺដំបូងត្រូវមើលប្រភពទឹក និងភ្ជួររាស់ដីឲ្យបានម៉ត់ស្មើល្អ ភ្ជួររាស់ពីរដងដើម្បីហាលដីឲ្យបានស្ងួតល្អ បន្ទាប់មករៀបចំប្រព័ន្ធទុយោទឹកជាស្រេច និងចាប់ផ្តើមសាបព្រួសគ្រាប់តែម្តង។ រយៈពេលនៃការព្រួសគ្រាប់ចាប់ពី ២៧ ថ្ងៃ ទៅ៣០ ថ្ងៃ អាចដកយកកូនមកស្ទូងបានហើយ ដោយស្ទូងចន្លោះពីគុម្ពមួយ ទៅគុម្ពមួយយ៉ាងហោច ២ តឹកកន្លះ ដើម្បីឲ្យស្ពៃអាចលូតលាស់បានចន្លោះពីជាងមួយគីឡូក្រាម ក្នុងមួយគុម្ព»។

លោកបន្តថា មុខរបរដាំស្ពៃជើងទារបស់លោករាល់ឆ្នាំ ក្រោយពីប្រមូលផលពោតលើទំហំដីតែមួយនេះ លោកតែងទទួលបានប្រាក់ចំណូលគួរសម ដែលអាចទ្រទ្រង់ជីវភាពគ្រួសាររបស់លោកបានយ៉ាងល្អប្រសើ។
ជាមួយគ្នានេះ លោក ជា នឿម ក៏បានអះអាងបន្ថែមដែរថា សម្រាប់ទីផ្សារស្ពៃជើងទានេះក៏មិនចង្អៀតពេកទេ ខណៈដែលស្ពៃប្រភេទនេះ គឺពេញនិយមក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅសម្រាប់កែច្នៃជារបបអាហារ
ប្រចាំថ្ងៃ ហើយស្ពៃប្រភេទនេះក៏អាចទាញបានចំណូល ២ ប្រភេទដែរ គឺចំណូលតាមរយៈធ្វើជ្រក់ និងចំណូលលក់ស្ពៃស្រស់ ដែលកសិករផ្សេងៗគួរដាំដុះ និងអាចរកចំណូលបានប្រសើរ ក្រៅពីប្រមូលផលដំណាំរយៈពេលវែង ហើយលោកក៏ស្វាគមន៍ក្នុងការជួយផ្នែកបច្ចេកទេសដាំឲ្យទទួលបានទិន្នផលល្អ បើសិនជាកសិករផ្សេងៗចង់ឲ្យលោកណែនាំ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង