Connect with us

សេដ្ឋកិច្ច

ទីផ្សារខ្យងប័រនៅតែមានតម្រូវការខ្ពស់​ ខណៈតម្លៃធ្លាក់ចុះបន្ដិច

បានផុស

នៅ

ម្ចាស់កសិដ្ឋាន ៤០០ លោក ហាច ឆន បានប្រាប់ឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ ទីផ្សារខ្យងប័រនៅតែមានតម្រូវការខ្ពស់ ខណៈតម្លៃលក់ចេញវិញ ហាក់មានការធ្លាក់ថ្លៃបន្ដិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាច ឆន អាយុ៤៦ឆ្នាំ ជាម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ឆ្នាំ២០២៥នេះ ការចិញ្ចឹមខ្យងប័ររបស់លោក​នៅកសិដ្ឋានផ្ទាល់ហាក់មានតម្រូវការទីផ្សារខ្ពស់ គ្រាន់តែតម្លៃវិញមានការធ្លាក់ចុះជាងឆ្នាំមុនបន្ដិច។

លោក បន្តថា មូលហេតុនៃការធ្លាក់នៃតម្លៃខ្យងប័រនេះ ដោយសារតែលោកផ្ទាល់ជាអ្នកកំណត់តម្លៃលក់ចេញដោយខ្លួនតែម្ដង។ ជាក់ស្ដែង ខ្យងប័របច្ចុប្បន្នលក់ចេញបានត្រឹមតែ ១៥ដុល្លារ ក្នុងមួយគីឡូ ចំណែកតម្លៃកាលពីមុនគឺ១គីឡូ លក់បានក្នុងតម្លៃ ៣០ដុល្លារ។

ម្ចាស់កសិដ្ឋានរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ចំពោះការចិញ្ចឹមខ្យងប័រ នៅកសិដ្ឋាន៤០០ របស់លោក ឆ្នាំនេះ ក៏មិនខុសគ្នាអ្វីពីឆ្នាំមុនៗដែរ ពោលក្នុងមួយខែ កសិដ្ឋានអាចផ្គត់ផ្គង់ខ្យងប័រ ទៅកាន់ទីផ្សារបានប្រមាណជាង២តោន។

លោក ហាច ឆន បានបញ្ជាក់ទៀតថា ទីផ្សារខ្យងប័រ បច្ចុប្បន្នអាចនាំចេញទៅលក់បានស្ទើររតែគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា  ពិសេសនៅតាមភោគជនីយដ្ឋាន និងសណ្ឋាគារធំៗ ដែលតែងតែកម្មុងទិញសម្រាប់ធ្វើម្ហូបបម្រើជូនភ្លៀវទេសចរជាតិ និងអន្ដរជាតិ ផងដែរ។

គួរជម្រាបថា កសិដ្ឋាន ៤០០ មានទីតាំងស្ថិតនៅ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បច្ចុប្បន្ន កសិដ្ឋានខ្នាតធំមួយនេះ បានជួយដល់ការអភិវឌ្ឃលើវិស័យកសិកម្ម និងវារីប្បកម្ម តាមរយៈការចិញ្ចឹមខ្យងប័រ ខ្យងធុរេន និងប្រភេទត្រីផ្សេងៗទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែសម្បូរបែប៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម