ព័ត៌មានអន្ដរជាតិ
វៀតណាមកត់ត្រាអតិរេកពាណិជ្ជកម្មជាង ៣ ប៊ីលានដុល្លារ នៅខែមករា
ទិន្នន័យចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយការិយាល័យស្ថិតិទូទៅវៀតណាម (GSO) បានឱ្យដឹងថា វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មជាង ៣ ប៊ីលានដុល្លារ កាលពីខែមករា ខណៈទំហំពាណិជ្ជកម្មនាំចេញ និងនាំចូល បានធ្លាក់ចុះ ១០,៥ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការនាំចេញមានតម្លៃជិត ៣៣,១ ប៊ីលានដុល្លារ ធ្លាក់ចុះ ៤,៣ ក្នុងអត្រាប្រចាំឆ្នាំ ខណៈការនាំចូលវិញ បានធ្លាក់ចុះ ២,៦ ភាគរយ ត្រឹម ៣០,០៦ ប៊ីលានដុល្លារ។
នៅខែមករាឆ្នាំ ២០២៥ ទំនិញចំនួន ៧ មុខ ដែលមានការនាំចេញឈានដល់ជាង ១ ប៊ីលានដុល្លារ។ ទំនិញឧស្សាហកម្មកែច្នៃនាំមុខគេ ខណៈទំនិញធំៗផ្សេងទៀតរួមមានផលិតផលកសិកម្ម និងឈើ។ សម្រាប់ការនាំចូលវិញ ភាគរយច្រើនជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម។

វៀតណាមកត់ត្រាពីអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ៨,៥ ប៊ីលានដុល្លារ បន្ទាប់មកគឺសហភាពអឺរ៉ុប (២,៦ ប៊ីលានដុល្លារ) និងជប៉ុន (៣០០ លានដុល្លារ) ខណៈឱនភាពពាណិជ្ជកម្មទៅចិន មានប្រមាណ ៥,៨ ប៊ីលានដុល្លារ និងកូរ៉េខាងត្បូង ១,៩ ប៊ីលានដុល្លារ។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) ទំនិញរបស់វៀតណាមអាចទទួលបានអត្ថប្រយោជន៍ពីពន្ធអនុគ្រោះនៅក្នុងប្រទេសទីផ្សារ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី