Connect with us

ព័ត៌មានជាតិ

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

បានផុស

នៅ

​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​គូស​បញ្ជាក់​ ខេត្ត​គោលដៅ​ចំនួន ៣ មាន​ខេត្ត​តាកែវ កណ្តាល និង​សៀមរាប បាន​ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួម​មាន​ការ​សាងសង់​បង្គោល​អង់តែនទូរសព្ទ​បន្ថែម ដើម្បី​ពង្រីក​វិសាលភាព​ការ​ប្រើប្រាស់​ឲ្យ​សមស្របតាម​តម្រូវការ​ និង​និន្នាការនៃកំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​បាន​ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ៥ ឆ្នាំ​របស់​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​ថា ក្រសួងបាន​ជំរុញ​ការ​អនុវត្ត​​ផែនការ​សាងសង់បង្គោល​អង់តែនទូរសព្ទបន្ថែម​ត្រឹមឆ្នាំ ២០២៧ ​ឲ្យបានចំនួន ៣ ៦៧៤ ជាមួយ​ចំនួនស្ថានីយអង់តែនសរុប ៦ ៣៥៥ ខណៈ​​បច្ចុប្បន្ន​បង្គោល​អង់តែន​ទូរសព្ទ​កំពុង​ដាក់​ឲ្យ​ដំណើរការ​ទូទាំង​ប្រទេស​មានសរុប ១១ ៥១១ បង្គោល

លោក​រដ្ឋមន្រ្តីបាន​បង្ហាញពី​វឌ្ឍនភាព​នៃ​ការ​សាងសង់​បង្គោល​អង់តែន​ទូរសព្ទ​នៅ​តាម​រាជធានី​ខេត្ត ដោយ​នៅ​រាជធានីភ្នំពេញ បាន​សាងសង់​បង្គោលអង់តែនទូរសព្ទ​បន្ថែម​បានចំនួន ៤១៦ ក្នុងចំណោម ១ ០០០ បង្គោល។ នៅតាមបណ្តាខេត្តដោយ​ខេត្ត​គោលដៅ​ចំនួន ៣ មាន​ខេត្ត​តាកែវ ខេត្តកណ្តាល និង​ខេត្តសៀមរាប បាន​សាងសង់​បង្គោល​អង់តែន​​​ទូរសព្ទ​បន្ថែម​បានចំនួន ១៩២ ក្នុង​ចំណោមផែនការ ៣៩៤ បង្គោល និង​កំពុង​បន្ត​សាងសង់​បន្ថែម​ទៀត​នៅតាម​ទីរួមខេត្ត ទីរួមស្រុក និង​តំបន់​ប្រជុំជន​ព្រមទាំង នៅ​តាម​តំបន់ទេសចរ​ដាច់ស្រយាល។

លោក​រដ្ឋមន្រ្តី​ក៏​លើក​ឡើង​​​បញ្ហា​ប្រឈម ខណៈ​ការ​ជំរុញ​ឱ្យ​មានការ​វិនិយោគសាង​សង់​ស្ថានីយ​អង់តន​ថ្មីៗបន្ថែមទៀត​នៅតាមបុរី តាម​បណ្តា​ខណ្ឌទាំង ១៤ ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ខ្វះកិច្ចសហការ​ក្នុង​ការ​ផ្ដល់​ទីតាំង​សម្រាប់​សាងសង់​ស្ថានីយ​អង់តែន និង​ការ​តវ៉ា​រារាំង​មិន​ឱ្យ​សាងសង់ ដោយ​មានការ​យល់​ខុស​អំពី​ផលប៉ះពាល់​សុខភាព​ដែលបណ្តាលមក​ពីស្ថានីយអង់តែនជាដើម។

បើតាម​លោករដ្ឋមន្រ្តី សព្វ​ថ្ងៃ​នេះសេវាទូរសព្ទ​បាន​គ្រប់​ដណ្ដប់​ប្រមាណ ៨០ % នៅ​ទូទាំង​ប្រទេស ហើយ​​ក្រសួង​ក៏កំពុង​​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​ទាំង​គុណ​ភាព ទាំង​សេវា​ប្រើប្រាស់​​ឱ្យ​បាន​ល្អ​ប្រសើរ​ ខណៈ​ដែល​ក្រសួង​ដាក់ផែនការ​ឆ្នាំ ២០២៧ នឹង​ពង្រីក​​សេវា​ទូរសព្ទ​ឲ្យ​​គ្រប់​ដណ្ដប់​បាន​ទូ​ទាំង​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៥ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៧ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម១១ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ៣០ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

Sokha Hotels

ព័ត៌មានពេញនិយម