Connect with us

ព័ត៌មានជាតិ

ABC កំពុងពិចារណាជំរុញការផ្តល់ឥណទានបន្ថែមដល់សមាគមកសិកម្មទំនើប

បានផុស

នៅ

លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និងជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានថ្លែងថា តបទៅនឹងសំណើររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារជាតិនៃកម្ពុជា ដើម្បីឱ្យ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ពិចារណាដាក់អត្រាការប្រាក់ទាប លោកនឹងធ្វើការជាមួយសមាជិកដើម្បីផ្តល់លទ្ធភាពបន្ថែមដល់សមាគមកសិកម្មទំនើប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា​ និង សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណ ៤០ រូបកាលពីថ្ងៃទី៥ ខែកុម្ភៈដោយពិភាក្សាស្តីពី ឥណទានកសិកម្ម​ដល់”សហគមន៍កសិកម្មទំនើប”។

លោក តូច ចៅចេក  បានលើកឡើងថា តាមរយៈកិច្ចប្រជុំជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួង​កសិកម្ម​នាពេលថ្មីៗនេះ ដោយស្នើរដល់សមាគមធនាគារនៅកម្ពុជា​ចូលរួម​សហការផ្តល់ឥណទានដល់៩សហគមន៍កសិកម្ម​ទំនើបដែលទើបតែងបង្កើតឡើងនេះ ជាមួយអត្រាការប្រាក់ទាប។

លោកបានថ្លែងថា៖«យើងនឹងពិនិត្យ​ និងរៀបចំការផ្តល់ឥណទានទៅដល់សហគមន៍កសិកម្ម​ទមនើបនេះ ដោយសារតែកន្លងមកសហគមន៍នេះទទួលបានឥណទានទីធនាគារកិសកម្ម និងអភិវឌ្ឍន៍ជនបទក្នុងអត្រាប្រាក់៧%ទៅ៨% ដូច្នេះទាំងធនាគារជាតិ និងក្រសួងកសិកម្ម​ស្នើដល់គ្រឹះស្ថានធនាគារ និងហិរញវត្ថុផ្តល់ឥណទានក្នុងអត្រានេះដែរ ដើម្បីឱ្យកសិករអាចមានលទ្ធភាពច្រើន»។

លោកពន្យល់ថា៖ជារួម ខ្ញុំយល់ឃើញថាប្រសិនបើអត្រា៧%ទៅ៨%នេះអាចពិបាកសម្រាប់​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថ​យកទៅអនុវត្តន៍ ប៉ុន្តែ​ប្រសិនបើអត្រាការប្រាក់ចន្លោះពី៩% ១០% ទៅ១១% ពួកគេអាចនឹងពិចារណាផ្តល់ជូនបាន»។

លោកថានាពេលបច្ចុប្បន្ន ​គ្រឹះស្ថានធនារគារ​ និងហិរញ្ញវត្ថុបាននឹងកំពុងផ្តល់ឥទាន​ដល់វិស័យកសិកម្មក្នុងរង្វ​ង់៨%នៃឥណទានសរុបក្នុងវិស័យនេះ។ សម្រាប់ធនាគារ​ប្រៃសណីយ៍ ក្នុងឆ្នាំ២០២៤ ​បានផ្តល់រហូតដល់១០%នៃឥណទានសរុបក្នុងវិស័យកសិកម្ម។

លោកបានថ្លែងបន្តទៀតថា​ជារួមសម្រាប់អត្រានៃការផ្តល់ឥណទានក្នុងរង្វ​ង់១០%នៃទំហំ​ឥណទានសរុប គឺសមលម្ម​នៃវិស័យនេះ ដោយសារតែនៅក្នុងវិស័យធនាគារបានចាត់ទុកថា វិស័យកសិកម្មគឺជាវិស័យមួយដែលមានហានិភ័យ ដោយសារវិស័យនេះផ្តល់នូវតម្លៃតបស្នង​មិនប្រាកដប្រជាដោយសារតែពឹងផ្អែកខ្លាំងទៅលើកកត្តាអាកាសធាតុ និងធ​ម្មជាតិ។​

លោកថា៖«ការណ៍នេះមិនមែនមានន័យថា បណ្តាគ្រឹះស្ថានធនាគារមិនផ្តល់ឥណទាន​ដល់វិស័យនេះឡើយ យើងនៅតែផ្តល់ប៉ុន្តែយើងអនុវត្តន៍ទៅតាមវិធីសាស្រ្ត​ផ្សេងៗនៃស្ថាប័ន​និមួយៗ ដូច្នេះធនាគារបានបែងចែកការផ្តល់ឥណទាននៅក្នុង​វិស័យនេះជាពីរគឺទី១សម្រាប់​ការផ្តល់ឥណទានដល់ការធ្វើកសិកម្ម​ជាលក្ខណៈគ្រួសារគឺវាមានហានិភ័យខ្ពស់ ហើយទី២សម្រាប់ការធ្វើការកសិកម្មជាលក្ខណៈពាណិជ្ជកម្ម​គឺវាមានហានិភ័យទាប។​

បើតាមលោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងការនាំចេញ។

លោកថា៖«ក្នុងទិសដៅនេះ ដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ឯកឧត្តមបានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម