Connect with us

សេដ្ឋកិច្ច

ការនាំចេញ និងវិស័យទេសចរណ៍ជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឡើងវិញ

បានផុស

នៅ

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានលើកឡើងថា ការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងក្នុងអត្រា ៦ ភាគរយ នៅឆ្នាំ​២០២៤​ ​ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមានកំណើនទាបក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបណ្ឌិតជាសិរីបានអះអាងបែបនេះនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោកស្រីបានបន្តថា ឆ្នាំ២០២៤ អតិផរណាជាមធ្យមមានកម្រិតត្រឹម០,៨ភាគរយ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញ និងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។ លើសពីនេះ ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។

អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម៤.០៧១រៀល ក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ០,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩វិញ។

លោកស្រី ជា សិរី បានបញ្ជាក់ថា៖ «អត្រាអតិផរណាទាបនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។

ជាមួយគ្នានេះដែរស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បានរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដល់ ២២,៥ ប៊ីលានដុល្លារអាមេរិក ពោលគឺកើនឡើង១២,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។

កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថាមានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ៧ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់។

ចំពោះប្រព័ន្ធធនាគារ ឥណទាននៅតែបន្តកើនឡើងតែក្នុងល្បឿនយឺតជាងមុន។ ការថមថយនេះ គឺដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។

លោកស្រី ជា សិរី បានបញ្ជាក់ថា៖ «ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យ​សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំ និងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ហើយ​ចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។

យ៉ាងណាមិញ ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន ១៦,៣ ភាគរយ ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

តុលាការចោទអ្នកកាសែត និងដៃគូរ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ

សេដ្ឋកិច្ច៥៧ វិនាទី មុន

ការនាំចេញ និងវិស័យទេសចរណ៍ជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឡើងវិញ

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវសាធារណជនចូលរួមសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ថៃ នៅសល់ខេត្តតែ៨ប៉ុណ្ណោះ ដែលគ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ នាទីutes មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

Sokha Hotels

ព័ត៌មានពេញនិយម