សេដ្ឋកិច្ច
តម្លៃហាងឆេងមាសបន្តកើនឡើងដល់ជិត ៣ ៥០០ ដុល្លារ ក្នុងមួយតម្លឹង
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា តម្លៃហាងឆេងមាសបន្តនិន្នាការកើនឡើង បន្ទាប់ពីការកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា តម្លៃហាងឆេងមាសនឹងបន្តហក់ឡើងដល់ ៣ ០០០ ដុល្លារ ក្នុងមួយអោន ឬស្មើនឹង ៣ ៥០០ ទៅ ៣៧០០ ដុល្លារ នៅកម្ពុជា។
ហាងឆេងមាសកំពុងជួញដូរនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥នេះក្នុងតម្លៃ ២៨៧៣ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ៤៦១ ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។ សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៤៥ ដុល្លារ ក្នុងមួយជី។

លោក ឡុង សំណាង បានអះអាងថា តម្លៃមាសនឹងបន្តកើនឡើងទៀត ដោយសារភាពមិនច្បាស់លាស់ក្នុងការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការចាត់ចែងរបស់ប្រធានាធិបតីថ្មី លោក ដូណាល់ ត្រាំ។
ម្យ៉ាងទៀត ការដាក់សម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ទៅលើប្រទេស ក៏ដូចជាវិនិយោគិនធំៗមួយចំនួន ដែលនាំចូលទៅអាមេរិក កត្តានេះនាំឱ្យថ្លៃទំនិញ និងអតិផរណាកើនឡើងផងដែរ។
លោក ឡុង សំណាង បញ្ជាក់ថា៖ «គោលនយោបាយហិរញ្ញវត្ថុធនាគារកណ្ដាលអាមេរិក កំពុងស្ថិតក្នុងអត្រាការប្រាក់មួយខ្ពស់ ២០២៥ នេះ ធនាគារកណ្ដាលអាមេរិក ក៏នឹងអាចបន្ធូរបន្ថយនូវអត្រាការប្រាក់បន្ថែមតៀត ដែលរុញច្រានឱ្យរូបិយបណ្ណដុល្លារធ្លាក់ចុះ ហើយតម្លៃហាងឆេងមាសនឹងកើនឡើងដោយស្វ័យប្រវត្តិ»។
លោក ឡុង សំណាង បានបន្ថែមថា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ សង្គ្រាម ឬវិវាទរបស់ប្រទេសមួយចំនួន អាចនឹងកើតឡើងនៅក្នុងឆ្នាំ ២០២៥ បន្តទៀត ដែលរុញច្រានឱ្យមាសកើនឡើងដែរ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី