Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងកើនជិត ២ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញបញ្ហាពន្ធ

បានផុស

នៅ

តម្លៃប្រេងបានកើនឡើងជិត ២ ភាគរយ ពេល​បញ្ចប់​ការជួញដូរ​កាលពីថ្ងៃចន្ទ ​បន្ទាប់ពីការ​ធ្លាក់ចុះ​ ៣ សប្តាហ៍ជាប់ៗគ្នា ទោះបីមាន​ការព្រួយបារម្ភថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាច​បំផ្ទុះសង្រ្គាម​សកលជាមួយ​នឹង​គោលនយោបាយពន្ធរបស់​លោកក៏ដោយ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​កើនឡើង ១,២១ ដុល្លារ ឬ ១,៦ ភាគរយ ដោយបញ្ចប់ការ​ជួញដូរ​នៅតម្លៃ ៧៥,៨៧ ដុល្លារ/បារ៉ែល។ ចំណែក​ឯ​ប្រេង​ឆៅអាមេរិក​ ម៉ាក​ West Texas Intermediate (WTI) ​បានកើនឡើង ១,៣២ ដុល្លារ ឬ​ ១,៩ ភាគរយ ដោយបញ្ចប់ការជួញដូរ​នៅតម្លៃ ៧២,៣២ ដុល្លារ/បារ៉ែល។ ​

កំណើន​នេះ កើតឡើង​ក្រោយ​ប្រេង​ឆៅអន្តរជាតិទាំង​២ម៉ាក​ បាន​ធ្លាក់ចុះ​ប្រមាណ​ ២,៨ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍​ កាល​ពីសប្ដាហ៍​មុន ដោយ​សារតែ​សម្ពាធ​ជុំវិញ​ការព្រួយបាម្ភពាណិជ្ជកម្ម​សកល។

អ្នកវិភាគរបស់​ក្រុមហ៊ុនប្រឹក្សាយោបលទីផ្សារ​ Onyx Capital លោក Harry Tchilinguiran ​បាននិយាយថា៖ «​ភាពមិនប្រាកដប្រជាអំពីពន្ធគយ ​ជំរុញ​អ្វីៗគ្រប់យ៉ាង។ វាធ្វើឱ្យមនុស្សមានការប្រុងប្រយ័ត្នជាងមុន ហើយថែមទាំងប៉ះពាល់ដល់តម្លៃប្រេងផងដែរ។ ​បន្ទាប់​ពី​តម្លៃប្រេង​ធ្លាក់ចុះកាលពីសប្តាហ៍មុន មនុស្សមួយចំនួនអាចនឹងទិញវាវិញ​ហើយ​ឥឡូវនេះ»។

​គួរ​​បញ្ជាក់ថា​ លោក ត្រាំ ​បាន​ប្រកាសកាលពីថ្ងៃចន្ទអំពីផែនការដំឡើង«ពន្ធសងសឹក» ទៅលើ​ប្រទេសផ្សេង​ទៀត ដែលដាក់ពន្ធ​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក ដែល​អាច​ទាក់ទាញ​ការសងសឹង​ទៅវិញទៅមកកាន់តែខ្លាំង​ ពីប្រទេស ​គោលដៅ​​។ កាល​ពីជាង​មួយ​សប្ដាហ៍មុន​ លោក​បានប្រកាសពន្ធលើ​កាណាដា ម៉ិកស៊ិក និងចិន ប៉ុន្តែបានព្យួរពន្ធទាំងនោះ​រយៈពេល ៣០ ថ្ងៃសិន។

ជាទូទៅ​ វិធានការពន្ធអាចបង្អាក់កំណើនសេដ្ឋកិច្ចពិភពលោក ​ហើយធ្វើ​ឱ្យតម្រូវការប្រេងខ្សោយ រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃតម្លៃប្រេង​៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម