ព័ត៌មានជាតិ
វិស័យឯកជនកម្ពុជា-ហ្វីលីពីនប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេរភាគីឱ្យកើនដល់៨០០លានដុល្លារ
សភាពាណិជ្ជកម្មកម្ពុជា(CCC) និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន បានចុះអនុស្សរណៈយោគយល់គ្នា(MoU) ដើម្បីពង្រឹងទំនាក់ទំនងនៃវិស័យឯកជ ជាពិសេសដើម្បីជំរុញការដោះដូរទំនិញ និងវិនិយោគ។

MoU ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកម្ភៈ នៅក្នុង វេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Makati Shangri-La ទីក្រុងម៉ានីល ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ទៅកាន់សាធារណរដ្ឋហ្វីលីពីន ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ច រួមទាំងថ្នាក់ដឹកនាំធុរកិច្ច និងឧស្សាហកម្ម ប្រទេសទាំងពីរ សរុប ២៤០ នាក់។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន និងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែខ្លាំងក្លារវាងប្រទេសទាំងពីរ។
លោកស្រី Enunina V. Mangio ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន បានថ្លែងថា ការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងគន្លងកំណើនដ៏រឹងមាំរបស់ហ្វីលីពីន បង្កើតនូវភាពស៊ីសង្វាក់គ្នា និងបង្កើតសក្តានុពលដ៏ធំសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

លោកស្រីបានថ្លែងថា៖«តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ តំណាងវិស័យឯកជនទាំងពីរនឹងអាចធ្វើការផ្លាស់ប្តូរនូវព័ត៌មានអំពីសក្តានុពលនៃការធ្វើធុរកិច្ច និងវិនិយោគ សំដៅធ្វើយ៉ាងណាផ្តល់ជាផលប្រយោជន៍ដល់ធុរជននិងវិនិយោគិនរវាងប្រទេសទាំងពីរ»។
នៅក្នុងសុន្ទរកថាគន្លឹះបើកវេទិកាធុរកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងហ្វីលីពីន និងបង្ហាញពីសុទិដ្ឋនិយមថាវេទិកានេះ ពិតជារួមចំណែកដល់ការជំរុញសក្តានុពលពេញនៃភាពជាដៃគូសេដ្ឋកិច្ចប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជាមានកិច្ចព្រមព្រៀងសេរីទូលំទូលាយ ដែលជួយបង្កើនភាពប្រកួតប្រជែងសាកលនិងកំណើនសេដ្ឋកិច្ច។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចធិបតី មកកាន់ប្រទេសហ្វីលីពីន និងជួបពិភាក្សាជាមួយ លោកប្រធានាធិបតី Ferdinand Marcos ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ ជានិមិត្តរូបនៃការ ប្តេជ្ញាចិត្ត ក្នុងការពង្រឹងចំណងមិត្តភាពនិងលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិននៅក្នុងប្រទេសទាំងពីរ។

អ្នកឧកញ៉ាបានថ្លែងថា៖« ខ្ញុំបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើងជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង និងទាញយកនូវវិស័យសក្តានុពលនានានៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង។ ការប្តេជ្ញាចិត្តនេះត្រូវបានពង្រឹងបន្ថែមទៀតដោយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីរវាងសភារបស់យើងនៅថ្ងៃនេះ ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នរបស់យើង និងលើកកម្ពស់ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រជាជាតិរបស់យើង»។
បើយោងតាមអ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្នពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានប្រមាណ ១១០ លានដុល្លារអាមេរិក។ «យើងទាំងអស់គ្នាដឹងថាកម្រិតនេះគឺទាបជាងសក្តានុពលដែលមាន។ ខ្ញុំអាចនិយាយបានថា ប្រទេសរបស់យើងទាំងពីរអាចជំរុញពាណិជ្ជកម្មទ្វេភាគីរបស់យើងឱ្យបានលើសពី ៨០០ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំទៅមុខទៀត។ ហើយវេទិកាថ្ងៃនេះ គឺជាជំហានដំបូងនៃការចាប់ផ្តើមរបស់យើង»៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ