Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គ្រោងប្រកាសពន្ធសងសឹក លើប្រទេសដាក់ពន្ធលើទំនិញអាមេរិក

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យដឹង​កាលពីថ្ងៃចន្ទថា​ លោក​គ្រោង​ប្រកាស​ផែនការដាក់ «ពន្ធសងសឹកឱ្យស្មើភាព​គ្នា» លើ​គ្រប់ប្រទេស​ទាំងអស់ដែលដាក់ពន្ធ​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ត្រាំ បញ្ជាក់ការណ៍នេះ​ជាថ្មីម្ដងទៀត ទៅកាន់អ្នកកាសែត​នៅ​ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យអូវ៉ល នៃសេតវិមាន ខណៈ​លោក​ចុះហត្ថលេខាលើការបញ្ជាទិញចំនួន​ ២ ដែល​​បញ្ចប់ការលើកលែងពន្ធ​​ដែកថែប និង​អាលុយមីញ៉ូមនាំចូល ​ហើយ​បង្កើនពន្ធលើលោហៈទាំង២ដល់ ២៥ ភាគរយ​ ។ លោក​ឱ្យដឹង​ផង​ដែរ​ថា​ លោក​កំពុង​ពិចារណា​ដាក់​ពន្ធ​លើ​រថយន្ត បន្ទះ​ឈីប និងថ្នាំពេទ្យជាដើម​។​

ពេលសួរអំពីលទ្ធភាពដែលប្រទេសផ្សេងទៀតអាច​នឹង​សងសឹកប្រឆាំង​ពន្ធរបស់សហរដ្ឋអាមេរិក លោក ត្រាំ បាន​និយាយថា​៖ «ខ្ញុំ​មិន​ខ្វល់ទេ»។​ លោក​បន្តថា៖ «វាមិនយុត្តិធម៌ទេដែលប្រទេសផ្សេងទៀតបានទាញយកផលប្រយោជន៍ពីយើងអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនៅសុខៗ បែរជាយើងមិន​អាច​ដាក់ពន្ធ​លើគេ​វិញ​»​។

លោក​ ត្រាំ បាន​ប្រាប់បណ្ដាញទូរទស្សន៍ ​Fox News ​ក្នុងបទសម្ភាសន៍ថា លោកនឹងប្រកាស «ផែនការដ៏ស្មុគ្រស្មាញ» សម្រាប់ពន្ធគយសងសឹក ប្រហែលជាថ្ងៃចន្ទ ឬថ្ងៃអង្គារ។

គួរ​គូស​បញ្ជាក់ថា​ ពាក្យ​ពន្ធសងសឹកឱ្យ​ស្មើភាពគ្នា ឬ​ Reciprocal Tariff របស់ ត្រាំ សំដៅ​ទៅលើគំនិតនៃការដំឡើងពន្ធលើប្រទេសផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងពន្ធដែលពួកគេបានដាក់លើទំនិញរបស់សហរដ្ឋអាមេរិក។

ជារឿយៗ លោក ត្រាំ បានប្រកែកថា សហរដ្ឋអាមេរិករងភាពអយុត្តិធម៌នៅ​ក្នុងពាណិជ្ជកម្ម ដូច្នេះលោកបានប្រើពន្ធគយប្រភេទ​នេះ ជាមធ្យោបាយមួយដើម្បីបង្កើតភាព​ស្មើគ្នា ដោយ​ធ្វើ​ឱ្យ​ប្រាកដថា​ ​ប្រទេសផ្សេងទៀតបង់ពន្ធស្រដៀងគ្នាលើការនាំចូលរបស់​ខ្លួន​គេទៅកាន់សហរដ្ឋអាមេរិក ដូចដែលសហរដ្ឋអាមេរិក​ត្រូវបង់ពន្ធ​លើការចេញរបស់​ខ្លួន​​ទៅកាន់ប្រទេស​របស់ពួកគេ​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម