Connect with us

ព័ត៌មានអន្ដរជាតិ

កសិករថៃផ្តុំគ្នាមុខក្រសួងពាណិជ្ជកម្ម ដោយត្អូញត្អែរអំពីតម្លៃស្រូវធ្លាក់ចុះ

បានផុស

នៅ

ក្រុមកសិករ​ថៃ​ប្រមាណ ៦០ នាក់ បាន​ប្រមូលផ្ដុំ​គ្នា​មុខក្រសួងពាណិជ្ជកម្មថៃកាល​ពីថ្ងៃចន្ទ ដោយ​ត្អូញត្អែរអំពីការធ្លាក់ចុះ​នៃតម្លៃស្រូវ ដោយ​ទាមទារ​ឱ្យរដ្ឋាភិបាល​ចេញ​វិធានការដោះស្រាយជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​កសិករខាតបង់កាន់តែច្រើនថែមទៀត​ ចំពេល​ដែល​តម្លៃផលិតកម្ម​កើនឡើង​។​ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែតក្នុងស្រុក ThaiPBS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងក្រុមកសិករថៃ លោក Kampol Chuasawat មកពីស្រុកបាងសៃ ខេត្តព្រះណាខនស្រីអាយុធ្យា បានដឹកនាំក្រុមកសិករប្រមាណ៦០នាក់ធ្វើដំណើរទៅកាន់​ក្រសួងពាណិជ្ជកម្ម ដើម្បីតវ៉ាដាក់ញត្តិឱ្យក្រសួង​ជួយដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ ដែល​បណ្តាលឱ្យប្រជាកសិករជួបការលំបាក។ ​

លោក Kampol បាននិយាយថា បច្ចុប្បន្ន​រដ្ឋាភិបាលហាក់មិនមានវិធានការជួយច្បាស់លាស់ដល់ប្រជាកសិករនោះទេ ដោយពួកគេព្រួយបារម្ភថា តម្លៃស្រូវនឹងបន្តធ្លាក់ចុះថែមទៀត ព្រោះពេលនេះជិតដល់រដូវប្រមូលផលស្រូវប្រាំងទៀតហើយ ដែលមានការ​ប្រមូលផល​ច្រើននៅ​ខែមីនាខាងមុខ​។ ​

ប្រជាកសិករស្នើឱ្យរដ្ឋាភិបាលមានវិធានការជួយជាបន្ទាន់ ក្នុងការជួយជំរុញឱ្យតម្លៃស្រូវឡើងខ្ពស់ ដើម្បីឱ្យប្រជាកសិករអាចមានប្រាក់ចំណេញក្រោយពីការទូទាត់ថ្លៃដើម ពោលគឺយ៉ាងហោចណាស់ឱ្យបានតម្លៃ ៨ ០០០ បាត/តោន។ បច្ចុប្បន្ន​ តម្លៃស្រូវដែលប្រមូលផលថ្មីៗ​មានសំណើម ២៥ ភាគរយ​ លក់បាន​ត្រឹមតែ ៦ ០០០-៧ ០០០ បាត/តោន ប៉ុណ្ណេះ ខណៈតម្លៃផលិតកម្មក្នុង ១ រ៉ៃ (១៦០០ ម៉ែត្រការេ) មាន​រហូតដល់ ៥ ៥០០-៦ ០០០ បាត/តោន។

អ្នកតំណាង​កសិករ​លើកឡើងថា ពេលនេះតម្លៃផលិតកម្មបាន​កើនឡើងខ្ពស់ជាបន្តបន្ទាប់​ ទាំងតម្លៃជី ថ្នាំសម្លាប់សត្វល្អិត និងថ្លៃឈ្នួលដីស្រែ។ លើសពីនេះ ទិន្នផលស្រូវ​ក្នុង ១ រ៉ៃ ​ក៏មិនខ្ពស់ដែរ ដែល​ធ្វើឱ្យ​ប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករ។ បើ​តម្លៃ​ស្រូវ​នៅ​តែ​បន្ត​ធ្លាក់​ចុះ នោះ​កសិករ​នឹង​ជួប​វិបត្តិ​នៃការ​ខាត​បង់។

មន្រ្តីក្រសួងពាណិជ្ជកម្មថៃបានទទួល​យកលិខិតសំណើររបស់ក្រុមកសិករថៃ ហើយប្ដេជ្ញាធ្វើការជាមួយ​ភាគីពាក់ព័ន្ធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ឱ្យ​បាន​ឆាប់តាម​តែអាច​ធ្វើ​ទៅបាន​។

បើតាម​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃរបស់​ក្រសួង ​ថៃអាច​ប្រមូលផល​​ស្រូវ​បាន ៧ លាន​តោន​នៅ​រដូវប្រាំង​ឆ្នាំ ២០២៥ ហើយ ១០ ភាគរយ ក្នុងនោះ​ បាន​លក់ចេញ​ទៅទីផ្សារ​រួច​ហើយ​។ ​គិតត្រឹមថ្ងៃទី ៧ ខែកុម្ភៈ សមាគមរោងម៉ាស៊ីនកិនស្រូវថៃ រាយការណ៍ថា តម្លៃស្រូវមានសំណើម ១៥ ភាគរយ ត្រូវ​បាន​លក់ចន្លោះពី ៨ ០០០ – ៩ ១០០ បាត/តោន ខណៈតម្លៃស្រូវសើម ២៥ ភាគរយ លក់នៅចន្លោះ ៦ ៨០០-៧ ៩០០ បាត/តោន។ ​

កន្លង​មក​ អ្នកជំនាញ​លើកឡើងថា​ ការធ្លាក់ចុះ​នៃតម្លៃស្រូវ​នៅតាម​បណ្ដាប្រទេស​ផលិតស្រូវសំខាន់របស់​អាស៊ីអាគ្នេយ៍ រួមមាន​ថៃ និងវៀតណាម​ បណ្ដាល​មក​ពី​ការធ្លាក់ចុះ​នៃតម្រូវ​ការអង្ករ​របស់​ប្រទេស​នាំចូល ។ តួយ៉ាង​ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​បញ្ឈប់​ការនាំចូល​អង្ករនៅឆ្នាំ ២០២៥ ដោយ​ពឹង​ផ្អែក​លើ​ស្ដុកក្នុងស្រុក​របស់​ខ្លួន​វិញ។

មួយ​វិញទៀត តម្លៃអង្ករ​បាន​ធ្លាក់ចុះ កើតឡើងចំពេល​ការផ្គត់ផ្គង់​មាន​កាន់តែច្រើន​ ជាពិសេសបន្ទាប់​ពេល​ឥណ្ឌាលុប ចោ​លការរឹតត្បឹត​លើ​ការនាំចេញ​អង្កររបស់​ខ្លួន ខណៈ​ការរឹតត្បឹតរបស់​ឥណ្ឌាដែលចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ ២០២៣ បាន​ជួយជំរុញ​តម្រូវការ និងតម្លៃអង្ករពីអាស៊ីអាគ្នេយ៍ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយ​។ ទីផ្សារអង្ករក៏រំពឹង​ថា​នឹង​ជនលិចដោយការផ្គត់ផ្គង់ច្រើន​ផងដែរនៅឆ្នាំនេះ​ នៅពេល​ប្រទេសជាច្រើន​បង្កើនផលិតកម្មរបស់​ខ្លួន​ រួមទាំង​នៅ​អាមេរិកខាង​ត្បូង ដែលអាច​ធ្វើឱ្យតម្លៃអង្ករបន្តធ្លាក់ចុះ​បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម