Connect with us

ព័ត៌មានជាតិ

​សហគមន៍អេកូទេសចរណ៍​តាម​ដងទន្លេ ៣ កន្លែង​ឆក់យកបេះដូង​ភ្ញៀវទេសចរ​ទៅកម្សាន្ត​​នៅ​ខេត្ត​ក្រចេះ

បានផុស

នៅ

សហគមន៍អេកូទេសចរណ៍កោះទ្រង់ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ និងសហគមន៍អេកូទេសចរណ៍កោះ សាមសិប បាននឹងកំពុងឆក់យកចំណាប់អារម្មណ៍របស់ទេសចរជាតិ និងអន្តរជាតិយ៉ាងគួរជាទីមោទនៈ។ នេះតាមការលើកឡើងរបស់លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍។

ទី១៖ សហគមន៍​អេកូទេសចរណ៍​កោះទ្រង់​ ជា​សហគមន៍​មួយ​ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​កោះទ្រង់​ ក្រុង​ក្រចេះ​ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះទ្រង់​ ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​តែ​ “ក្រូចថ្លុង” ដ៏​មានឱជារស​ និងសម្បូរទៅដោយសក្ដា​នុពលបែបអេកូទេសចរណ៍​ជាច្រើន។ សហគមន៍​អេកូទេសចរណ៍​កោះទ្រង់​ មានបម្រើសេវាកម្មមួយចំនួនរួមមាន៖

-សេវាកម្ម​រទេះ​គោ/រទេះសេះ
-សេវាកម្មម៉ូតូឌុប/ម៉ូតូកង់បី
-សេវាកម្មផ្ទះស្នាក់
-សេវាកម្មបោះតង់លើឆ្នេរខ្សាច់(ឆ្នេរផ្តើមស្នេហ៍)
-កីឡាលើឆ្នេរខ្សាច់
-សេវាកម្ម​ជិះទូក​លេងកម្សាន្ត
-សេវាកម្មម្ហូបអាហារ
-មានការរៀបចំជាកញ្ចុះតូចៗ​ជាច្រើន​តាមបណ្តោយឆ្នេរទល់មុខក្រុងក្រចេះ និង

ភ្ញៀវ​ទេសចរ​អាចចូលរួមដាំដើមឈើទុកជា អនុស្សាវរីយ៍​ និងជាផ្នែកមួយក្នុងការចូលរួមថែរក្សាធនធានធម្មជាតិផងដែរ។

ទី២៖ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដែលមានចម្ងាយ ១៧ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ សក្តានុពលទេសចរណ៍សំខាន់ៗរបស់សហគមន៍ រួមមាន ព្រៃឈើ សត្វស្លាប កោះតូចធំ សត្វព្រៃ (សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ។ ភ្ញៀរទេសចរ អាចជិះទូកមើលទេសភាពព្រៃលិចទឹក ទស្សនាសត្វស្លាប សម្រាកលំហែរ និងពិសារអាហារជួបជុំ ងូតទឹកកម្សាន្ត ស្ទួចត្រី និងជាពិសេសនោះគឺ ការបោះតង់។

ទី៣៖ សហគមន៍អេកូទេសចរណ៍កោះសាមសិប ស្ថិតនៅ​តាម​បណ្ដោយ​ដងទន្លេ​មេគង្គ​ជាប់​​ព្រំប្រទល់​ខេត្តក្រចេះ​ ​និង​ ស្ទឹងត្រែង​ ដែលមានចំងាយប្រមាណ ៩៥ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ​។​

​សហគមន៍​អេកូទេសចរណ៍​ ​កោះ​សាមសិប​ ​ជាទី​ឋាន​ដ៏​ស្រស់​ត្រកាល​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី​ ​ដែលមានធម្មជាតិ​ដ៏​វិសេសវិសាល​​ ​គ្របដណ្ដប់​ដោយ​ព្រៃឈើ​បៃតងខ្ចី​ ​មាន​វាលខ្សាច់​សក្បុស​ ​មិន​លិចទឹក​ទាំង​រដូវប្រាំង​ ​និង​ ​រដូវវស្សា​ ​ព្រមទាំង​រំលេច​ជាទេ​សភាពល្អ​ស្អាត​ឥត​ខ្ចោះ​។​ ​

ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ នឹង​ទទួល​បាន​នូវ​អារម្មណ៍​ដ៏​ស្រស់ស្រាយ​ប្លែក​អារម្មណ៍​បំផុត​ ​តាមរយៈ​ការ​ទស្សនា​ព្រៃលិចទឹក​ដ៏​កម្រ​បំផុត​នៅ​កម្ពុជា​ ​ទស្សនា​សត្វស្លាប​​​ ​ពិសេស​សត្វស្លាប​ជិត​ផុតពូជ​ជាច្រើន​ប្រភេទ​ ​ជិះទូក​គយគន់​ព្រៃលិចទឹក​ ​និង​ ​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត​ ​​ការ​នេសាទត្រី​និងការងូតទឹកលេងកម្សាន្តជាដើម​៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សហគមន៍អេកូទេសចរណ៍
ព័ត៌មានជាតិ៥៣ វិនាទី មុន

​សហគមន៍អេកូទេសចរណ៍​តាម​ដងទន្លេ ៣ កន្លែង​ឆក់យកបេះដូង​ភ្ញៀវទេសចរ​ទៅកម្សាន្ត​​នៅ​ខេត្ត​ក្រចេះ

ជីវិតកម្សាន្ដ៧ នាទីutes មុន

តារាចិន-តៃវ៉ាន់ ៥ រូប សុទ្ធតែសម្រស់ស្អាត តែជួបជីវិតអភ័ព្វ​ ស្លាប់ទាំងវ័យក្មេង

ក្រុមកសិករ​ថៃ
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កសិករថៃផ្តុំគ្នាមុខក្រសួងពាណិជ្ជកម្ម ដោយត្អូញត្អែរអំពីតម្លៃស្រូវធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​ផឹក​ស្រា​​​លាយ​ដោយខ្លួនឯង​បណ្តាល​ឱ្យ​ស្លាប់​រហូត​ដល់​៩នាក់​នៅខេត្តជ្វាឥណ្ឌូណេស៊ី​

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម