Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ

បានផុស

នៅ

វៀតណាម​បាន​កត់ត្រា​ពី​កំណើន​​លំហូរចូល​នៃ​ការវិនិយោគដោយ​ផ្ទាល់​ពីប្រទេស​ (FDI) ក្នុង​រយៈពេល​ពេញ​មួយ​ខែ​មករា ដែល​នេះ​បង្កើត​មាន​ការព្យាករ​ពី​រលក FDI សម្រាប់​ប្រទេស​ក្នុងឆ្នាំ ២០២៥ ទាំងមូល​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត VietnamPlus នាថ្ងៃអង្គារ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យោងតាមទិន្នន័យថ្មីៗដែលចេញផ្សាយដោយទីភ្នាក់ងារវិនិយោគបរទេស (FIA) ក្រោមក្រសួងផែនការ និងការវិនិយោគ ការវិនិយោគបរទេសជាង ៤,៣៣ ប៊ីលាន​ដុល្លារ ​ត្រូវបានចុះបញ្ជីនៅក្នុងប្រទេស​វៀតណាម​ក្នុងខែមករា កើនឡើង ៤៨,៦ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។​

នេះ​ជា​ចំនួន​ដ៏​ធំ​សម្រាប់ចំនួន​​សរុប​ប្រចាំខែ ​ខណៈ​ការវិនិយោគ​បរទេស​ជាធម្មតា ​មាន​ជាមធ្យម​ប្រហែល​ ២-៤ប៊ីលាន​ដុល្លារ/ខែ​ និងគ្មាន​គម្រោង​រាប់​ពាន់​លាន​ដុល្លារ។

ក្នុងឆ្នាំ ​​២០២៤ វៀតណាមបានទាក់ទាញការវិនិយោគបរទេសចំនួន ៣៨,២៣ ប៊ីលាន​ដុល្លារ ​ប៉ុន្តែវានៅតែខកគោលដៅ ៣៩-៤០ ប៊ីលាន​ដុល្លារ។ លើស​ពី​នេះ​ទៀត ការ​ចំណាយ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​គឺ ២៥,៣៥ ​ប៊ីលាន​ដុល្លារ។ អ្វីដែល​សំខាន់​នោះគឺ​ថា​ និន្នាការទូទៅបង្ហាញថា អ្នកវិនិយោគបរទេសបន្តមើលឃើញវៀតណាមជាគោលដៅវិនិយោគសំខាន់។

​មុនថ្ងៃបុណ្យចូលឆ្នាំវៀតណាម​ ​ក្នុងអំឡុង​ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់អឺរ៉ុប មេដឹកនាំមកពីសាជីវកម្មធំៗដូចជា Visa, Amazon Web Services (AWS) និង Trip.com និងជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google, Siemens, Qualcomm និង Ericsson បានចែករំលែកនូវចេតនារបស់ពួកគេក្នុងការវិនិយោគ និងពង្រីកសកម្មភាព​ក្នុងប្រទេសវៀតណាម ជាពិសេសផ្នែកបច្ចេកវិទ្យា បន្ទះឈីប និង AI ។ ទាំងនេះគឺជាវិស័យសំខាន់ៗដែលវៀតណាមសង្ឃឹមថានឹងពន្លឿនការទាក់ទាញវិនិយោគក្នុងរយៈពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម