សេដ្ឋកិច្ច
San Miguel គ្រោងបោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា
ប្រធានសាជីវកម្ម San Miguel ជាក្រុមហ៊ុនឈានមុខគេរបស់ហ្វីលីពីន លោក Ramon S. Ang បានបង្ហាញអំពីគោលបំណងរបស់ខ្លួនដែលចង់បោះទុនវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងកម្ពុជា ស្របពេលដែលកម្ពុជាបានកំពុងបន្តអភិវឌ្ឍន៍វិស័យនេះ។

លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel បានលើកឡើងអំពីផែនការនេះក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថា សាជីវកម្ម San Miguel ជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ និងភេសជ្ជៈ, ថាមពល និងចំរាញ់ប្រេង។ ជាក់ស្តែង, សាជីវកម្ម San Miguel បានសាងសង់ និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ។
លោកថា ក្រុមហ៊ុនរបស់លោកចង់បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។

លោកថា កម្ពុជា ជាប្រទេសមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ ក្នុងនោះកម្ពុជា ជាប្រទេសដែលមានដីមានជីជាតិល្អ កម្លាំងពលកម្មមានជំនាញ ភូមិសាស្ត្រអំណោយផលដែលអាចឱ្យកម្ពុជាតភ្ជាប់ខ្លួនទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់ និងសកលលោកបានយ៉ាងល្អ។
សម្ដេចធិបតី ស្វាគមន៍ចំពោះការចង់មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេច ក៏បានគូសបញ្ជាក់ពី សក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងកម្ពុជា ក៏ដូចទៅក្នុងបណ្ដាប្រទេសក្នុងតំបន់។

សម្ដេចធិបតី បានលើកឡើងពីវិស័យសិកម្មដែលជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា គឺជាវិស័យ ដែលក្រុមហ៊ុនគួរយកចិត្តទុកដាក់ និងពិនិត្យមើលឱកាសវិនិយោគក្នុងដំណាក់កាលណាមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ភ្ជាប់ទៅកាន់តំបន់ និងពិភពកលោក។
សម្ដេចថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ, បង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាសអំណោយផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគ និងភាពជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?