សេដ្ឋកិច្ច
តម្លៃមាសបំបែកកំណត់ត្រាខ្ពស់បំផុត មិនធ្លាប់មាននៅទីផ្សារកម្ពុជា
មាសបានបង្កើនតម្លៃខ្លួនបន្ថែមទៀត ចាប់តាំងពីដើមឆ្នាំ ២០២៥ ដោយសារភាពមិនច្បាស់លាស់ក្នុងការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការដាក់សម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ទៅលើបណ្ដាប្រទេសមួយចំនួន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា គិតចាប់ពីដើមឆ្នាំ ២០២៥ តម្លៃមាសបានកើនឡើងបន្តបន្ទាប់ ពោលគឺនៅដើមឆ្នាំតម្លៃមាសត្រឹមតែជាង ៣ ២០០ ដុល្លារក្នុងមួយតម្លឹង ប៉ុន្តែបច្ចុប្បន្នតម្លៃ ៣ ៥៤២ ដុល្លារ ក្នុងមួយតម្លឹង។
លោក ឡុង សំណាងថ្លែងថា៖ «តាមការវិភាគ ខ្ញុំមានគោលដៅ ៣ សម្រាប់ឆ្នាំ ២០២៥ ទី១ គឺ ៣ ៥០០ ដុល្លារ ក្នុងមួយតម្លឹង ឥឡូវវាឡើងមកប៉ះហើយ គោលដៅទី២ របស់ខ្ញុំគឺវានឹងឡើងទៅដល់ ៣ ៧០០ ទៅ ៤ ០០០ ដុល្លារ ក្នុងមួយតម្លឹង ហើយកត្តាដែលខ្ញុំមើលឃើញតម្លៃមាសឡើងគឺពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មនេះតែម្ដង ជាពិសេសគឺការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ពេលដែលគាត់ដាក់ពន្ធ វាធ្វើឱ្យតម្លៃផលិតផលដែលនាំចូលឡើងថ្លៃ ធ្វើឱ្យរូបិយបណ្ណធ្លាក់ចុះ នាំឱ្យមានអតិផរណា ពេលហ្នឹងលុយដុល្លារថោក ដែលរុញច្រានឱ្យតម្លៃមាសកើនឡើង»។

បើតាមលោក ឡុង សំណាង ប្រសិនបើសហរដ្ឋអាមេរិក មិនទាន់មានលំនឹងសេដ្ឋកិច្ចក្នុងការដឹកនាំពិភពលោក ឬពាណិជ្ជកម្មរវាងប្រទេស នឹងប្រទេស តម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ជាង ៤ ០០០ ដុល្លារ ក្នុងមួយតម្លឹង។
អាជីវករលក់មាសនៅផ្សារធំថ្មី ប្រាប់ថា ហាងឆេងមាសហក់ឡើងខ្ពស់ សកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ដោយសារទំនុកចិត្តអតិថិជន។ យោងតាមអាជីវករ ការកើនឡើងឆាប់រហ័សនេះ ដោយសារទីផ្សារអន្តរជាតិ។
តម្លៃហាងឆេងមាសនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ មានតម្លៃ ២ ៩៤០ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ៥៤២ ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ហាងឆេងតាមបណ្ដាហាងនានានៅរាជធានីភ្នពេញ លក់ចេញក្នុងតម្លៃ ៣៥១ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?