Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

បានផុស

នៅ

កម្ពុជានឹងផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅក្រុងប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ដែលនឹងរៀប​ចំ​ធ្វើ​ឡើង​ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ៦ ខែ​មី​នា​ ឆ្នាំ ២០២៥ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃវិស័យអាកាសចរណ៍ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍នៅប្លុកអឺរ៉ុបបើកការហោះហើរមកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ​ថា កម្ពុជា​​​នឹងផ្ដិតយករូបភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅផ្សព្វផ្សាយនៅតាមបណ្ដា​ពិព័ណ៌​​​ទេសចរណ៍ធំៗ​នៅលើពិភពលោក ជាពិសេសនៅដើមខែមីនាខាងមុខនេះ ប្រតិបត្តិករ​ទេស​ចរ​កម្ពុជានឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅក្រុងប៊ែរឡាំង ប្រទេស​អា​ល្លឺម៉ង់ ហើយ​កម្ពុជា​នឹងយករូបភាពនេះ ទៅបង្អួតប្រតិបត្តិករទេសចរនៅលើពិភពលោក ដែល​មក​ផ្ដុំគ្នា​នៅ​ទីក្រុង​ប៊ែរឡាំង។

លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងនាំមកនូវកិត្យានុភាពរបស់កម្ពុជា ខណៈកម្ពុជាអាចយកផលិផលមួយនេះ ទៅលើឆាកអន្តរជាតិ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងការទាក់ទាញជើងហោះហើរត្រង់បន្ថែមទៀត និងបង្ហាញភ្ញៀវទេសចរណ៍នៅលើពិភពលោកឱ្យបានឃើញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលនូវការវិនិយោគធំៗនូវការទទួលការហោះហើរត្រង់ និងទទួលភ្ញៀវគ្រប់ជាតិសាសន៍។

អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏​អស្ចារ្យ​បំផុត​មួយក្នុងចំណោម ១១​ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោ​នៅ​ជួរ​មុខនៃការរចនាប្រកប​ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលាន​បច្ចុប្បន្ន។

គម្រោង​វិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ មាន​ទុន​វិ​និ​យោគ​ប្រមាណ ១ ៥០០​ លាន​ដុល្លារ​​​ពី​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​វិនិយោគទុន​អា​ណិ​ក​​ជនកម្ពុជា ​(OCIC) និង​រដ្ឋា​ភិ​បាល​កម្ពុជា​។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាន​នាក់​ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។

បើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នក​ដំណើរ​ចេញ-ចូលតាម​ជើង​ហោះ​ហើរ​ជាង ៦ លាននាក់​ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣ ទទួលបានជើង​ហោះ​ហើរ​ជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើន​ឡើង ១៤%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ជនជាតិ​រ៉ូហ៊ីងយ៉ា១៨ម៉ឺនាក់ដែល​ភៀសខ្លួនទៅបង់ក្លាដែស​ទំនង​អា​ចធ្វើមាតុភូមិនិវត្តន៍ឆាប់ៗ​

Sokha Hotels

ព័ត៌មានពេញនិយម