Connect with us

ព័ត៌មានអន្ដរជាតិ

ចិនពង្រឹងការគាំទ្រដល់ SMEs ដើម្បីពង្រីកខ្លួនទៅក្រៅប្រទេស

បានផុស

នៅ

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន (MIIT) បានប្រកាសវិធានការថ្មីកាលពីដើមខែកុម្ភៈ ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីពង្រីកខ្លួន​ជាសកល ដោយផ្តោតលើការគាំទ្រគោលនយោបាយ លទ្ធភាពទទួលបានទីផ្សារ ការអភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកម្ពស់ការគ្រប់គ្រងជាដើម​។ នេះបើតា​មការចុះ​ផ្សាយ​របស់បណ្ដាញទូរទស្សន៍ CGTN។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងយុទ្ធសាស្រ្តពង្រឹង​ MIIT បានជំរុញ​ធនាគារឱ្យ​ផ្តល់ហិរញ្ញប្បទានឆ្លង​ដែនស្របតាមតម្រូវការសម្រាប់សហគ្រាសធុនតូច និងមធ្យម ពង្រឹងការគាំទ្រពីក្រៅប្រទេស និងបង្កើនការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ដើម្បីទទួលបានមូលដ្ឋានសម្រាប់ការពង្រីកខ្លួនជា​សកលរបស់ពួកគេ។​

កម្មវិធី «ពង្រីកសហគ្រាសសកលឆ្នាំ ២០២៥» ដែល​ដាក់ចេញដោយ​ដោយ​ MIIT និងមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិរបស់ក្រសួងដដែល ត្រូវ​បានប្រកាសឡើង​កាលពីសប្ដាហ៍មុន ដោយថាវានឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជួយក្រុមហ៊ុនផលិតកម្មធ្វើសមាហរណកម្មទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ព្រឹត្តិការណ៍តភ្ជាប់បណ្ដាញដែលផ្តោតលើឧស្សាហកម្មជាបន្តបន្ទាប់ នឹងធ្វើឡើងនៅ​រុស្ស៊ី អាស៊ីកណ្តាល អាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង ចាប់ពីខែកុម្ភៈដល់ខែមេសាឆ្នាំនេះ ដោយលើកកម្ពស់ការចូលរួមដោយផ្ទាល់ជាមួយរដ្ឋាភិបាលក្នុងតំបន់ និងអង្គការអាជីវកម្ម។

កម្មវិធីដដែល ​នឹងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមតាមរយៈការសហការជាមួយរដ្ឋាភិបាល ឧស្សាហកម្ម បណ្ឌិត្យសភា និងស្ថាប័នស្រាវជ្រាវ ព្រមទាំងផ្តល់ធនធានគយ ភស្តុភារ និងសេវាសាធារណៈ។ ​

គួរគូស​បញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ ​ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២៨ ជាមួយប្រទេស និងតំបន់ចំនួន ២៤ រួមទាំងអាស៊ាន អាល្លឺម៉ង់ អ៊ីតាលី និងប្រេស៊ីល ដែលជំរុញការអភិវឌ្ឍ​ឧស្សាហកម្ម ក៏ដូចជាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ SME ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម