Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីឧស្សាហកម្ម៖ វិសោធនកម្មច្បាប់ថ្មី នៃការគ្រប់គ្រងពូជដំណាំ នឹងជួយពង្រឹងគ្រាប់ពូជឱ្យស្របតាមស្តង់ដាអន្តរជាតិ

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់នេះ នឹងជួយពង្រឹងប្រព័ន្ធការពារ​ពូជថ្មីនៃដំណាំ​របស់កម្ពុជាឱ្យកាន់តែមាន​ប្រសិទ្ធភាព ស្រប​តាម​ស្តង់ដា​អន្តរជាតិ និង​អនុសញ្ញា UPOV ។

 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសិក្ខាសាលា​នៃការ​ធ្វើវិសោធនកម្មច្បាប់ ស្តីពី «ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ» លោក ហែម វណ្ណឌី បាន​លើក​ឡើងថា វិស័យកម្ម​​សិទ្ធិបញ្ញាជាផ្នែដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​ការធ្វើពាណិជ្ជកម្ម លើក​ទឹកចិត្ត​ឱ្យ​មាន​​ការ​សិក្សា​ស្រាវជ្រាវ​បង្កាត់​ពូជដំណាំថ្មីៗ យកមកចុះបញ្ជី​ការពារ​សិទិ្ធ​អ្នក​បង្កាត់​ពូជដំណាំ ដើម្បីធ្វើ​អាជីវកម្ម​លើ​ទីផ្សារ​ក្នុង​ប្រទេស និង​ពង្រីកទីផ្សារនាំចេញផលិតផលកសិកម្ម​កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

លោកថា ជាក់ស្តែង ច្បាប់ស្តី​ពីការ​គ្រប់គ្រង​ពូជដំណាំ និង​សិទ្ធិអ្នកបង្កាត់​ពូជដំណាំរបស់កម្ពុជា កំណត់ការគ្រប់គ្រង និងការត្រួត​ពិនិត្យ​លើ​ការ​បង្កាត់ ការបញ្ចេញ​ឱ្យប្រើ ការផលិត កែច្នៃ ចុះបញ្ជី ចែកចាយ នាំចូល និងនាំចេញពូជដំណាំ ព្រម​ទាំងការ​ការពារ​ពូជថ្មីនៃ​ដំណាំក្នុង​កម្ពុជា ដោយក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ទទួលខុសត្រូវលើការ​ផ្តល់សិទ្ធិការពារ​ពូជថ្មីនៃដំណាំ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុស​ត្រូវលើការ​គ្រប់គ្រង​ពូជដំណាំគ្រប់ប្រភេទ។

​កាល​ពី​ថ្ងៃទី១០ ខែកុម្ភៈ កន្លង​ទៅ​នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការជាមួយអង្គការសហភាពការពារពូជថ្មីនៃដំណាំ (UPOV)​ បានរៀប​ចំសិក្ខា​សាលា​​មួយ​ធ្វើវិសោធនកម្មច្បាប់ ស្តីពី «ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ» ដើម្បី​ពិភាក្សា​អំពីឧត្តមានុវត្តន៍ជាអន្តរជាតិ, ដំណើរ​ការ​នៃ​ការ​ធ្វើវិសោធនកម្ម​ច្បាប់នេះ​ឱ្យស្របតាមអនុសញ្ញា UPOV, និងស្វែងយល់​ពីអត្ថប្រយោជន៍​​សម្រាប់កម្ពុជា​ក្នុងការ​ចូលជា​សមាជិកអង្គការ​ UPOV៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម