Connect with us

ព័ត៌មានអន្ដរជាតិ

Google សម្លឹង​បង្កើនការវិនិយោគក្នុងគម្រោងរបស់រដ្ឋាភិបាលថៃ​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក​ Pichai NaripthaphanGoogle បានអះអាងថា​ ក្រុមហ៊ុនបច្ចេក​វិទ្យា​យក្ស​អាមេរិក Google បាន​បង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងគម្រោងផ្សេងៗ​ដែលទាក់ទងនឹងរដ្ឋាភិបាលថៃ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​​កាសែត​បាងកកប៉ុស្តិ៍ កាលពីដើមសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pichai បាន​ឱ្យដឹង​ការណ៍នេះ ក្រោយ​លោកចូលរួមពិភាក្សាជាមួយនាយកប្រតិបត្តិ Google ដែល​ផ្តោត​លើកិច្ចសហការក្នុងសេដ្ឋកិច្ចឌីជីថល ការពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងការវិនិយោគ​បច្ចេក​វិទ្យា​ទំនើប​ថៃ ក្នុងអំឡុងទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន​។

ក្នុងកិច្ចពិភាក្សា​នោះ​ ការវិនិយោគលើគម្រោងសាធារណៈគឺជា​ប្រធានបទ​ដ៏សំខាន់​មួយ ដោយ​​ក្រុមហ៊ុន Google ចាប់អារម្មណ៍លើ​ការ​ពង្រីកការចូលរួមរបស់ខ្លួន​ក្នុងគម្រោងរបស់រដ្ឋាភិបាលថៃ ជាពិសេស​ក្នុងសេវាកម្មពពក និងមជ្ឈមណ្ឌលទិន្នន័យ។

គួរគូស​បញ្ជាក់ថា​ ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកល្បីៗដូចជា Google, Microsoft និង Amazon បានវិនិយោគយ៉ាងធំសម្បើមនៅ​ថៃរួចហើយ ខណៈ​អារ៉ាប់រួមបាន​បង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតមជ្ឈមណ្ឌល​ទិន្នន័យនៅក្នុងប្រទេសនេះ​ផងដែរ។

ក្រៅពីតែពីក្រុមហ៊ុន Google លោក​ Pichai បានដឹកនាំកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្មសហរដ្ឋ​អាមេរិក​ និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដោយធ្វើអន្តរកម្មជាមួយអ្នកតំណាងមកពីក្រុមហ៊ុនអាមេរិកឈានមុខជាង ២៦ រួមមាន Nasdaq, FedEx, PepsiCo, IBM, Intel, Apple និង Boeing ជាដើម​ ។

នៅឆ្នាំ ២០២៤ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទី២របស់ប្រទេសថៃ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបលើសពី ៧៤,៤ ប៊ីលាន​ដុល្លារ​។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញកំពូលរបស់​ថៃ ដោយបានរួមចំណែកចំនួន ៥៤,៩ ប៊ីលាន​ដុល្លារ លើ​ការនាំចេញផ្សេង​ៗ​ រួមទាំងកុំព្យូទ័រ ទំនិញកៅស៊ូ ត្បូង និងគ្រឿងអលង្ការ យានយន្ត និងម៉ាស៊ីនត្រជាក់ជាដើម។ ចំណែកឯថៃវិញ នាំចូល​នូវផលិតផលអាមេរិកប្រមាណ ១៩,៥ ប៊ីលាន​ដុល្លារ ដែល​គ្របដណ្តប់លើប្រេងឆៅ គ្រឿងចក្រ និងសារធាតុគីមី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម