Connect with us

សេដ្ឋកិច្ច

ឧស្សាហក​ម្មកៅស៊ូកម្ពុជា​នឹងកាន់តែមានទីផ្សារ គាំទ្រដោយកំណើនផលិតកម្មនៃរោងចក្រផលិតសំបក​កង់រថយន្ត

បានផុស

នៅ

ជាមួយតម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃ​កង់​​ឡាន​ដែលសព្វថ្ងៃរោងចក្រចំនួន ៣ កំពុងដំណើរ និងចាប់ផ្ដើមសាង​សង់បន្ថែម​មួយចំនួនទៀតនោះ អ្នកនៅក្នុងឧស្សាហកម្មនេះមានក្តីរំពឹងថាតម្លៃជរ័កៅស៊ូនឹងកាន់តែមានលំនឹងទីផ្សារ ជាជាងពឹងផ្អែកលើការនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមាន​រោង​ចក្រ​​ផលិតសំបកកង់រថយន្តនៅកម្ពុជា បានស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។ លោក​​ថា កន្លងមកកៅស៊ូកម្ពុជាពឹងផ្អែកទៅលើទីផ្សារនាំចេញ ប៉ុន្តែបច្ចុប្បន្នវត្តមាន​រោង​ចក្រ​ផលិត​​សំបកកង់រថយន្តកាន់តែច្រើន នឹងធ្វើឱ្យតម្លៃទីផ្សារជ័រកៅស៊ូកម្ពុជា​មានភាពល្អប្រ​សើរ។

លោក គឹន ឧត្តមមុនីស៊ីណាត បញ្ជាក់ប្រាប់ថា ក្នុងមួយថ្ងៃក្រុមហ៊ុន Sailun ដឹកសំបកកង់នាំចេញ និងលក់ក្នុងស្រុក បានចំនួន ១៤ ម៉ឺន ៤ ពាន់គ្រាប់ ស្មើនឹង ១៨០ កុងតឺន័រ ដែលលោកអះអាងថា ទីផ្សារកៅស៊ូក្នុងស្រុកលែងមានបញ្ហា​ចោទហើយដោយសារតម្រូវការក្នុងស្រុកខ្ពស់។

លោកបានបញ្ជាក់ថា៖« ក្រុមហ៊ុន Sailun បានស្រូបទាញកៅស៊ូចំនួន ៣០% នៃផ្ទៃដីដាំដុះជាង ៤០ ម៉ឺនហិកតានៅកម្ពុជា ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបាន​ប្រើ​ប្រាស់​កៅស៊ូក្នុង​ស្រុក​រហូត​ដល់ ៥ ម៉ឺនតោនរួចហើយ និងគ្រោងប្រើឱ្យបានដល់ ១០ ម៉ឺន​តោន​​នៅ​ឆ្នាំ ២០២៥ សម្រាប់​លក់ក្នុងស្រុក និងនាំចេញ»។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗ​នេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយសារ​តែស្ថាន​ភាព​អាកាសធាតុ។ លោកថា វត្តមានរោងចក្រផលិតសំបកកង់រថយន្ត នឹងធ្វើឱ្យតម្លៃជ័រ​កៅស៊ូ​កម្ពុជា​មានភាពល្អប្រសើរ។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃ​កង់​ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។

ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពល​កម្មដែល​មានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូ​នៅកម្ពុជាបាន​ជោគជ័យ។

យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលសំបងកង់រថយន្តមានទឹកប្រាក់ជាង៨៧៤,៦លានដុល្លារកើនឡើងជិត១៣០ភាគរយធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់តែជាង៣៨០,៦លានដុល្លារ​។

នៅក្នុងឆ្នាំ ២០២៤ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។

យោងតាមអគ្គនាយកដា្ឋនកៅស៊ូ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់​ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៨ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២០ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម