ព័ត៌មានជាតិ
ប្រតិបត្តិការផែស្វយ័តភ្នំពេញមានកំណើនខ្ពស់នៅខែមករាដើមឆ្នាំនេះ
កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយកណ៍អំពីកំណើនប្រតិបតិ្តការអាជីវកម្មរបស់ខ្លួននៅក្នុងខែមករាដើមឆ្នាំនេះ ឆ្លុះបញ្ចាំងអំពីស្ថានភាពកាន់តែប្រសើរឡើងនៃសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា។

របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញ ក្នុងខែមករា ឆ្នាំ២០២៥ នេះ បរិមាណទំនិញ ប្រេងឥន្ធនៈឆ្លងកាត់មានចំនួន ៤៥៦ ៤១៩ តោន កើនឡើងជិត៤៧%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈបរិមានកុងតឺនរ័ឆ្លងកាត់ផែនមានចំនួន ៤៤ ៣៧៩ ធីអ៊ីយូ កើនឡើងជាង៤៨%; បរិមាណនាវាសរុបមានចំនួន ៣០៨គ្រឿង កើនឡើងជាង៣៣។ ជាមួយគ្នានេះដែរ បរិមាណចំនួនអ្នកដំណើរឆ្លងកាត់សរុបចំនួន ៤ ៤៥៣នាក់ កើនឡើងជិត៥% ប៉ុន្តែចំពោះបរិមាណនាវាដឹកអ្នកដំណើរចូលមានការថយចុះ១៤% ដោយទទួលបានតែចំនួន៤៣គ្រឿងប៉ុណ្ណោះ។

កាលពីឆ្នាំ២០២៤កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានសរុបជាង៤១លានដុល្លារ កើនឡើងជាង២០% ធៀបនឹងឆ្នាំ២០២៣ដែលមានចំណូលសរុបជាង ៣៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចំណូលមិនទាន់ធ្វើសវនកម្មរបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ