ព័ត៌មានអន្ដរជាតិ
វៀតណាមត្រូវការថវិកាជាង ២០ ប៊ីលានដុល្លារ សម្រាប់គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ
យោងតាមការគណនារបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម គម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខេត្ត Ninh Thuan របស់វៀតណាម នឹងត្រូវការការវិនិយោគយ៉ាងហោចណាស់ ២២ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor កាលពីថ្ងៃអង្គារ។

ក្រសួងនិយាយថា ក្រោមសេចក្ដីព្រាងផែនការថ្មីរបស់ខ្លួន តម្លៃវិនិយោគសម្រាប់ថាមពលនុយក្លេអ៊ែរ គឺ៥ ៥០០ ដុល្លារ/គីឡូវ៉ាត់។ យោងតាមផែនការដើម ដែលព្រាងក្នុងឆ្នាំ ២០០៩ សមត្ថភាពសរុបរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan 1 និង Ninh Thuan 2 គឺមានប្រមាណ ៤ ០០០ មេហ្គាវ៉ាត់។ ជាលទ្ធផល ការវិនិយោគរោងចក្រថាមពលនុយក្លេអ៊ែរទាំង២ អាចឈានដល់ ២២ ប៊ីលានដុល្លារ។ តួលេខនេះគឺខ្ពស់ជាងការប៉ាន់ប្រមាណក្នុងគម្រោងដើម ចន្លោះពី ១០,៨-១២,២ ប៊ីលានដុល្លារ ក្នុងសេណារីយ៉ូផ្សេងៗគ្នា។
ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំសេណារីយ៉ូដែលតម្រូវការថាមពលនុយក្លេអ៊ែរវៀតណាម អាចមានចាប់ពី ៤ ៨០០-៩ ៨០០ មេហ្គាវ៉ាត់ ដោយសារតែការចំណាយខ្ពស់សម្រាប់ថាមពលកកើតឡើងវិញ និងឥន្ធនៈ។ ក្រសួងក៏បានលើកឡើងផងដែរថា ប្រសិនបើការចំណាយលើការវិនិយោគធ្លាក់ចុះ ថាមពលនុយក្លេអ៊ែរអាចនឹងមានប្រើក្នុងប្រទេសវៀតណាមលឿនជាងគោលដៅគ្រោងទុកត្រឹមឆ្នាំ ២០៣១-២០៣៥។

គួរបញ្ជាក់ថា វៀតណាមបង្កើតគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរអគ្គិសនី ដើម្បីធានាសន្តិសុខថាមពលជាតិ និងដើម្បីជាផ្នែកមួយនៃការសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួនតាមរយៈការកាត់បន្ថយកាបូនពីវិស័យថាមពល។
ថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានស្នើឱ្យក្រសួងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូបរទេស ដើម្បីសម្រេចបញ្ចប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរត្រឹមចុងឆ្នាំ ២០៣០ ឬយូរបំផុតត្រឹមចុងឆ្នាំ ២០៣១៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ